CamNews

សំណើច 

សំណើច រឿង៖ គាត់​កំរើក​ហើយ ខ្មោចលង នាំគ្នារត់!

បុរស​ដែល​ជា​មិត្តភក្តិ​នឹង​គ្នា​បី​នាក់ បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ក្រឡាប់​ឡាន​មួយ​។ ពួក​គេ​ក៏​បាន
​ជួប​គ្នា​នៅ​ក្ន​ង​ឋាននរក។ ​មុន​នឹង​យមរាជ​កាត់សេចក្តី យមរាជ​បាន​សួរ​ទៅ​កាន់​   បុរស​ទាំង​បី
នោះ​ថា​"នៅ​ពេល​ដែល​ឯង​ទាំង​បី នៅ​ក្នុង​ក្តា​មឈូស តើ​ឯង​ចង់​លឺ​ពាក្យ​អ្វី​ពី​មិត្តភក្តិ ឬ ​ក៏​ក្រុម
​គ្រួសារ​របស់​ឯង នៅ​ពេល​គេ​មក​គោរព​បូជាសព?"។​

បុរស​ទី ១៖ ខ្ញុំ​ចង់​លឺ​គេ​និយាយ​ថា ខ្ញុំ​គឺជា​គ្រូពេទ្យ​ដ៏​ពូកែ និង ​ជា​មេ​គ្រួសារ​ដ៏​ល្អ​នៅ​ពេល​ខ្ញុំ​នៅ​រស់!
បុរស​ទី ២៖ ខ្ញុំ​ចង់​លឺ​ពួក​គេ​និយាយ​ថា ខ្ញុំ​គឺជា​ប្តី​ដ៏​ល្អ និង ​ជា​គ្រូបង្រៀន​ម្នាក់​ដ៏​អស្ចារ្យ ហើយ​ពួក​គេ​
មានការ​សោកស្តាយ នៅ​ពេល​បាត់​រូប​ខ្ញុំ​ទៅ​"។​
បុរស​ទី ៣៖ ខ្ញុំ​ចង់​លឺ​ពួក​គេ​និយាយ​ថា នែ​ក្រឡេក​មើល​ន៎! គាត់​កំរើក​ហើយ ខ្មោចលង នាំគ្នារត់"៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke