សេអ៊ូល ៖ ប្រធានាធិបតី ប្រទេសកូរ៉េខាងត្បូង លោកស្រី ផាក គុនហេ នៅថ្ងៃចន្ទ ទី០១ ខែ
មេសា នេះ បានបញ្ជាឲ្យយោធា ត្រូវវាយបកទៅវិញ ឲ្យបានខ្លំាងក្លា ចំពោះការឈ្លានពាន របស់
ប្រទេសកូរ៉េខាងជើង ដោយមិនត្រូវគិត អំពីផ្នែកនយោបាយ ណាមួយនោះទេ។
យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹង នៅថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ ២០១៣
ដោយផ្អែកតាមការលើកឡើង របស់សារព័ត៌មាន យ៉ុនហាប់ បន្ទាប់ពីស្រង់សម្តីលោកស្រី ផាក
និយាយក្នុងសន្និសីទ នៃផែនការនយោបាយប្រចំាឆ្នាំរបស់ ក្រសួងការពារជាតិថា « ប្រសិនបើ
មានការឈ្លានពានណាមួយ ធ្វើឡើងប្រឆំាង ប្រជាជន និងប្រទេសរបស់យើង យោធា គួរតែ
ឆ្លើយតបទៅវិញ ឲ្យបានខ្លំាងកា្ល ចំពោះការឈ្លានពាននោះ ដោយគ្មានការគិតពិចារណា លើ
នយោបាយផ្សេង ទៀតណាមួយនោះទេ »។
លោកស្រីបន្តថា « ដោយមើលឃើញ ការគម្រាមកំហែងរបស់កូរ៉េខាងជើង កាន់តែធ្ងន់ធ្ងរឡើង
នោះ ការរំសាយសន្ធិសញ្ញា ឈប់បាញ់គ្នា រួមទំាងការកាត់ផ្តាច់ ទំនាក់ទំនង ផ្នែកយោធា ហើយ
នឹងការគម្រាម ធ្វើសង្គ្រាមម្តងហើយម្តងទៀតនោះ កូរ៉េ ខាងត្បូង នឹងឆ្លើយតបវិញឲ្យបានខ្លំាង
ក្លា»។
ការព្រមាន របស់កូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ បានព្រមានថា ប្រសិនបើកូរ៉េ
ខាងត្បូង នៅតែបន្ត ការមើលងាយ មកលើកិត្តិយសខ្លួនទៀត ខ្លួននឹងបិទទីតំាង តំបន់ឧស្សាហកម្ម
រួមគ្នានៅ ទីក្រុង គាស៊ុង ព្រំដែនជាមួយ កូរ៉េខាងជើង ប៉ុន្តែ រហូតមកដល់ថ្ងៃចន្ទនេះ មន្រ្តីក្រសួង
បង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយថា តំបន់ឧស្សាហកម្មនោះ មានដំណើរការ ជាធម្មតានោះ
ទេ។
លោកស្រី ផាក សង្កត់ធ្ងន់ថា លោកស្រីទុកចិត្ត លើការវិនិច្ឆ័យរបស់យោធា ដែលបាន ប្រឈមមុខ
ដោយផ្ទាល់ ចំពោះការ បង្រ្កាបភ្លាមៗ ពីកូរ៉េខាងជើង ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល