CamNews

តន្រ្តី 

សុខ ច័ន្ទណេ ត្រូវគេទម្លាយ មូលហេតុ ធ្លាក់ក្នុងវគ្គ Live Show

ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ កន្លងទៅ កម្មវិធី The Voice Cambodia បានឈានដល់កំណាក់កាល វគ្គផ្សាយផ្ទាល់ ដែលជាសប្ដាហ៍ ស៊ីសាច់ហុតឈាម លើវេទិកា បេក្ខជន-បេក្ខនារី ប្រឡងត្រូវធ្លាក់ជាប់ភ្លាមៗ ដោយសារតែការបោះឆ្នោតពីទស្សនិកជន និង ការសម្រេចចិត្តពីគ្រូបង្វឹក ។ បេក្ខជនម្នាក់ដែលជាកូនក្រុម នាង ពេជ្រ សោភា លោក សុខ ច័ន្ទណេ បានធ្លាក់ចេញពីការប្រកួត រួចជាស្រេចទៅហើយ ដែលលោកបានត្រឡប់ ទៅធ្វើចំការកៅស៊ូវិញ ។ លោកបានបង្ហាញអារម្មណ៍សោកស្ដាយ ព្រោះបានបំបាក់គូប្រជែង គឺលោក មាស ណារិន ដែលជាអ្នកខ្លាំង និងជាអតីតជ័យលាភី លេខ២ ក្នុងកម្មវិធី "ពេជ្រកំពុងច្នៃ" ដោយគ្មានបង្ហូរឈាម តែលោកបែរជាធ្លាក់ក្នុងវគ្គ ផ្សាយផ្ទាល់ទៅវិញ ។

ប្រភពមួយ បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា តាមពិតលោក សុខ ច័ន្ទណេ មិនគួរធ្លាក់ទាល់តែសោះ ព្រោះពេលច្រៀងសាកល្បង មុនថ្ងៃប្រកួត លោកច្រៀងបានល្អ ជាងថ្ងៃប្រកួតឆ្ងាយណាស់ សូម្បីគ្រូបង្វឹក នាង ពេជ្រ សោភា ក៏លួចញញឹមដែរ ព្រោះកូនក្រុមខ្លួនច្រៀងបានល្អ ។ ចំណែកឯមូលហេតុ នៃការច្រៀងមិនបានល្អក្នុងវគ្គផ្សាយផ្ទាល់នេះ ព្រោះលោកត្រូវសមាជិក នៃក្រុមមួយទៀត បបួលទៅផឹកនៅក្នុងក្លឹបមួយ ដែលបានបញ្ចប់ នៅពាក់កណ្ដាលអាធ្រាត្រ ហើយលោកមិនបានសម្រាក គ្រប់គ្រាន់ទេ រហូតដល់ពេលប្រកួត ។ ជាហេតុធ្វើឲ្យសំឡេង លោកមិនអាចច្រៀងបានល្អ និងគ្មានសមាធិ។

លោក សុខ ច័ន្ទណេ ផ្ទាល់ហាក់បង្ហាញអារម្មណ៍សោកស្ដាយ ព្រោះលោកបានធ្លាក់ចេញពីកម្មវិធី ព្រោះលោកមិនត្រូវបានការបោះឆ្នោត ពីទស្សនិកជន និង ពីសំណាក់គ្រូបង្វឹកទេ ។ លោកបាននិយាយថា លោកនឹកគ្រូបង្វឹកខ្លួន និង គ្រូបង្វឹកដទៃ រួមទាំងក្រុមកាងារ ដែលតែងតែមានទំនាក់ទំនងល្អ ជាមួយគ្នា ពិសេសលោកធ្លាប់ជិះម៉ូតូមួយបីនាក់ ព្រោះលោកជាមនុស្សមានជីវភាពលំបាក មិនមែនធូរធាទេ លោកនឹងចងចាំអនុស្សាវរីយ៍ល្អៗ ពីកម្មវិធី ប្រឡងចម្រៀងលំដាប់ពិភពលោកនេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh