CamNews

ព័ត៌មានជាតិ 

ករណីបាញ់ប្រហារនៅ​សង្កាត់ទួលស្វាយព្រៃទី១ ជនរងគ្រោះជាឪពុក​ជាមេភូមិ៤ ស្លាប់ ខណៈកូនប្រុស និងអ្នកជិត​ខាង

(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍មកថា ករណីបាញ់ប្រហារលើជនរងគ្រោះ៣នាក់ នៅតាមផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ ជនរងគ្រោះម្នាក់ជាឪពុក គឺជាមេភូមិទី៤ សង្កាត់ទួលស្វាយព្រៃទី១ បានស្លាប់ ខណៈកូនប្រុស និងអ្នកជិតខាង រងរបួសធ្ងន់។

សេចក្តីរាយការណ៍បានបន្តថា ក្រោយកើតហេតុកម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យ២នាក់ និងម៉ូតូមួយគ្រឿង នាំយកទៅសួរនាំភ្លាមៗនៅប៉ុស្តិ៍នគរបាល។

តាមសាក្សីខ្លះបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានការបាញ់ប្រហារនេះ គឺមកពីការធ្វើអត្តសញ្ញាណប័ណ្ណ តែដំណើរលម្អិតយ៉ាងណានោះ នៅមិនទាន់ច្បាស់ទេ រង់សមត្ថកិច្ចធ្វើការស្រាវជ្រាវសិន៕


Tags: Cambodia Social News PP