បើតាមប្រភពសារព័ត៌មានសារបរទេស ដែលបានចេញផ្សាយនាពេលកន្លងមកបានអោយ
ដឹងថា មានស្រ្តីម្នាក់ដែលមានឈ្មោះថា Moira Johnston និងមានវ័យ 29 ឆ្នាំបានធ្វើអោយ
ប្រជាពលរដ្ឋទូទៅ មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលនាងបានដើរពាសពេញ
បុរីញ៉ូវយ៉ក ដោយមិនបានពាក់អាវអ្វីនោះទេ។
គួររំឮកផងដែរថា ស្រ្តីវ័យ 29 ឆ្នាំម្នាក់នោះ បានធ្វើបែបនេះក្នុងគោលបំណងធ្វើការប្រឆាំងតវ៉ា ដើម្បី
អោយស្រ្តីអាចដោះអាវដើរជាសាធារណៈ ដោយមិនខុសទៅនឹងច្បាប់របស់សង្គម។ លើសពីនេះទៅ
ទៀត បើយោងតាមសម្តីរបស់ស្រ្តីម្នាក់នេះ ក៏បានបញ្ជាក់បន្ថែមផងដែរថា ៖ ខ្ញុំចង់អោយមនុស្សរាល់
គ្នាគិតថា ស្រ្តីក៏មានសិទ្ធិ នៅក្នុងការដោះអាវបានគ្រប់ទីកន្លែងបានផងដែរ ខណៈពេលដែលបុរសៗ
បានធ្វើ់បែបនេះបាន នឹងស្របច្បាប់ចាប់តាំងពីឆ្នាំ 1992 មកម្ល៉េះ។
ដើម្បីអោយជ្រាបកាន់តែច្បាស់ ក៏ដូចជា បំបាត់នូវមន្ទិលសង្ស័យនោះ សូមប្រិយមិត្តទស្សនិកជន
ងាកក្រឡេកមកមើលបណ្តារូបភាពមួយចំនួន នឹងវីដេអូឃ្លីបខ្លីដែលមានជាបន្តបន្ទាប់ដូចខាងក្រោម ៖
ដោយ ៖ ចាន់ណា
ប្រភព ៖ SK