ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Man United បានធ្វើការបង្ហាញជាសារណៈ ប្រាប់ពីគម្រោងចាយលុយរបស់ក្រុម នារដូវកាលថ្មីត្រូវចូលមកដល់ ខណៈដែលទុននឹងហ៊ានចំណាយគឺច្រើនសន្ធឹកសន្ទាប់ រហូតដល់ទៅ ២៦៦ លានផោន ដើម្បីសម្រេចមហិច្ឆិតា ជាម្ចាស់ពានរង្វាន់រដូវកាលក្រោយ ។
កាលពីរដូវកាលមុន Man United បានចំណាយលុយអស់ចំនួន ១៥០ លានផោន សម្រាប់ការត្រៀមជើងកីឡាករ នាររដូវកាលនេះ ប៉ុន្ដែលទ្ធផលមិនទាន់ឃើញមានទទួលបានល្អប្រសើរនោះទេ។ ដូច្នេះ ដើម្បីពង្រឹងបន្ថែមទុកដល់រដូវកាលក្រោយមកដល់ លោក Louis van Gaal បានត្រៀមគម្រោងចំណាយរហូតដល់ទៅ ២៦៦ លានផោន លើទីផ្សារកីឡាករដែលមានដូចជា៖ កីឡាករ Mats Hummels ហ៊ានចំណាយ ៣៦ លានផោន, Nathaniel Clyne ១៥ លានផោន, Paul Pogba ៧៥ លានផោន, Gareth Bale ១២០ លានផោន និង Jackson Martinez ២៥ លានផោន។
បន្ថែមពីលើនេះផងដែរ លោក Louis van Gaal បានបន្ដទៀតថា ចំនួនកីឡាករដែលបានបង្ហាញនេះ ត្រូវបានទាក់ទងរួចជាស្រេចទៅហើយ នៅរង់ចាំតែការឆ្លើយតបត្រលប់មកវិញតែប៉ុណ្ណោះ ។
គូសបញ្ជាក់ផងដែរថា កីឡាករ Paul Pogba ខ្សែបម្រើរបស់ជម្រើសជាតិប្រទេសប្រទេស គឺមានប្រវត្ដិផ្ទេរចេញពី ក្រុម Man United កាលពីឆ្នាំ ២០១២ ក្នុងតម្លៃខ្លួន ០ ផោន ប៉ុន្ដែរហូតមកទល់ពេលនេះ Man United គ្រោងនឹងទិញកីឡាករវិលត្រលប់មកវិញក្នុងតម្លៃខ្លួនដល់ទៅ ៧៥ លានផោន ហើយចំណែក Chelsea ក៏ធ្លាប់លេចឮដំណឹងផងដែរ ថា ហ៊ានបោះតម្លៃឲ្យត្រឹមតែ ៤៥ លានផោនប៉ុណ្ណោះ ។
កីឡាករ Mats Hummels
កីឡាករ Nathaniel Clyne ១៥ លានផោន
កីឡាករ Paul Pogba ៧៥ លានផោន
កីឡាករ Gareth Bale ១២០ លានផោន
កីឡាករ Jackson Martinez ២៥ លានផោន
ដោយ៖ អឿ អ៊ុយ
ប្រភព៖ squawka