ព័ត៌មានកីឡា ៖ ការពិន័យកីឡាករ Luis Suarez រយៈពេល ៤ ខែ ក្នុងករណី ខាំដៃគូរប្រកួតនៅរដូវកាល World Cup ត្រូវបានទទួលការអនុគ្រោះ ដោយក្រុមចៅក្រមអាជ្ញាកណ្ដាល។
យោងទៅតាមប្រភពព័ត៌មានបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធជនជាតិ Uruguay វ័យ ២៧ ឆ្នាំ ឥលូវអាចមានឱកាសចូលហ្វឹកហាត់ និង ប្រកួតក្នុងលក្ខណៈមិត្ដភាព ឲ្យក្រុមវិញហើយ ស្របពេលដែលក្រុមថ្មីរបស់ខ្លួនបានធ្វើការអះអាងរឿងនេះថា រូបគាត់និងចូលរួមការហ្វឹកហាត់ក្នុងរដូវកាលនេះ។
សម្រាប់ការបង្ហាញខ្លួនជាសារធារណៈកីឡាករថ្មីរបស់ Barcelona និង ត្រូវធ្វើឡើងនៅឯ Camp Nou នៅថ្ងៃចន្ទ័នេះ។ តែមិនបានដឹងច្បាស់ទេថា កីឡាករ រួបនេះ មានឱកាសចូលខ្លួនលេងក្នុងការប្រកួត ជាមួយក្លឹបរបស់ Mexico ។
បើយោង ទៅតាមការ ដាក់ទោសកន្លងមក រួបគាត់ នៅតែត្រូវបានទទួលការហាមមិនឲ្យចូលលេងដដែល ប៉ុន្ដែ នៅពេលនេះរួបគាត់អាចមានឱកាស ចូលលេងទៅវិញ ក្នុងកំឡុងពេលដែលគាត់កំពុងជាប់ពាក់ព័ន្ធនឹងកំហុសនៃការប្រកួត តែមិនជាថ្វី នោះទេ លិទ្ធផលកាន់តែច្បាស់និងចេញនៅពេលក្រោយ។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី