CamNews

មិនគួរឲ្យជឿ 

ស្ម័គ្រចិត្តបំបៅដោះស្វា ជូយផ្សព្វផ្សាយសាលាបង្វឹកសត្វស្វា របស់ប្តី

ប្លែកៗ ៖ បើតាមការអោយដឺងពីគេហទំព័រសារព័ត៌មានប្លែកបរទេស Happening ដែលទើបតែ
បានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា ស្រ្តីវ័យចំណាស់ម្នាក់ដែលមាន
ស្វាមីជាអ្នកបង្វឹកសត្វស្វានោះ ត្រូវបានរកអោយឃើញថាជួយការងារប្តី ដោយបំបៅដោះស្វា។

គួរបញ្ជាក់ផងដែរថា ស្រ្តីវ័យចំណាស់រូបនោះមានឈ្មោះថា Jiao Xinzhen រស់នៅក្នុងខេត្ត He-
nan  ប្រទេសចិន ស្របពេលដែលស្វាមីនាងមានឈ្មោះថា   លោក Huang វ័យ ៣៤ ឆ្នាំ ជាគ្រូ
បង្វឹកសត្វស្វា អោយចេះសម្តែងសៀក, ចេះសម្តែងឈុតឆាកមួយចំនួននៅក្នុងខ្សែភាពយន្តជា
ដើម។

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា ស្រ្តីជាភរិយាក៏បាន
ផ្តល់កិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មាន  ដោយបានបញ្ជាក់ថា នាងពិតជាស្ម័គ្រចិត្តធ្វើបែប
នេះ ក៏ដោយសារតែចង់ផ្សព្វផ្សាយ  អោយមហាជនទូទៅបានស្គាល់ ពីសាលាបង្វឹករបស់ស្វាមី
ខ្លួន៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Happening


Tags: international news strange entertainment