CamNews

ព័ត៌មានជាតិ 

រថយន្ដកូរ៉េដឹកដី បុកម៉ូតូក្រឡាប់ ក្រោម ស្ពាន អាកាសស្ទឹងមានជ័យ

ភ្នំពេញ ៖ រថយន្ដកូរ៉េដឹកដីមួយគ្រឿង ទម្ងន់៥តោន បានបង្កគ្រោះថ្នាក់ ចរាចរ តាមផ្លូវក្រោម ស្ពាន អាកាសស្ទឹងមាន ជ័យ ក្រោយពីបុកម៉ូតូគុបមួយ គ្រឿងបណ្ដាល ឱ្យអូសកាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ។

នេះជាគ្រោះថ្នាក់ចរាចរណ៍ លើកទី១ នៅស្ពានអាកាសស្ទឹងមានជ័យ ក្រោយពីបានប្រកាសជាផ្លូវការ កាលពីប៉ុន្មានថ្ងៃមុននេះ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលធ្វើ ដំណើរឆ្លងកាត់ស្ទឹងមានជ័យ បាននិយាយថា មុនពេល កើតហេតុ គេបានឃើញរថយន្ដកូរ៉េ មួយគ្រឿងដឹកដីពេញ បានធ្វើដំណើរតាម បណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពី លិច ទៅកើត លុះពេលធ្វើដំណើរមកដល់ស្ពាន អាកាសស្ទឹងមានជ័យ បានចូលទៅផ្លូវក្រោម ស្ពាន លុះពេលទៅដល់ចំណុចផ្លូវបត់ឆ្វេងក៏ ជ្រុលចង្កូតទៅបុកអ្នកជិះម៉ូតូគុបមួយគ្រឿង  បណ្ដាលឱ្យរងរបួស  ដោយឡែករថយន្ដទំនង អ្នកបើកកាច់ចង្កូតខ្លាំងពេក បណ្ដាលឱ្យក្រ ឡាប់ចាក់ដីចោល បង្កការកកស្ទះ ចរាចរ ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវមួយនេះ ។

ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរ ជើងគោក ដែលប្រចាំការនៅស្ពានអាកាស ស្ទឹងមានជ័យ បានចុះទៅសួរនាំនិងធ្វើការ វាស់វែង ហើយយករថយន្ដនិង ម៉ូតូទៅរក្សា ទុកជាបណ្ដោះអាសន្នរង់ ចាំការដោះស្រាយ នៅពេលក្រោយ ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងពីអត្ដ សញ្ញាណរបស់ជនរងគ្រោះ ដែលបើកម៉ូតូ គុបនោះនៅឡើយទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh