ព័ត៌មានអន្តរជាតិ ៖ ក្រសួងកសិកម្មកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី២ ខែកុម្ភៈនេះ បានបញ្ជាក់ថា សត្វសុនខ មួយក្បាល បានឆ្លងពី ជំងឺផ្ដាសាយបក្សី នៅក្នុងកសិកដ្ឋាន ចិញ្ចឹមទាមួយកន្លែង ។
តាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយឲ្យដឹងថា វីរុសផ្ដាសាយបក្សី ត្រូវបានគេរកឃើញ នៅក្នុងសត្វ សុ នក មួយ ក្បាល ក្នុងចំណោមសត្វសុខនបីក្បាល ក្នុងកសិកដ្ឋាន ចិញ្ចឹមទានៅ ភាគអាគ្នេយ៍ប្រទេស កូរ៉េខាងត្បូង ដែលជាកន្លែង កំពុងទទួល រង នូវជំងឺ H5N8 ច្រើនជាងគេ ដែលត្រូវបានគេ បញ្ជាក់នៅ ថ្ងៃទី២៣ ខែមករា កន្លងទៅថ្មីៗនេះ។ នេះបើ យោងតាម ក្រសួងកសិកម្មស្បៀងអាហារ និងកិច្ចការ ជន បទបានឲ្យដឹងក្នុងសន្និសីទមួយ ។
សូមបញ្ជាក់ថា នេះជាករណីដំបូងគេបង្អស់ហើយ ដែលសត្វសុនខ បានឆ្លងជំងឺផ្ដាសាយបក្សី ពីសត្វទា ក្នុងខែមីនា ឆ្នាំ២០១៤ កន្លងទៅ ដែលរហូតមកដល់ពេលនេះ មាន សត្វសុនខ ចំនួន ៥៥ក្បាលហើយ ដែលបានស្វែងរកឃើញ មានអង់ទីករអាចប្រឆាំងនឹងជំងឺនេះបាន ។
ចំណែក ឯ ទា និងមាន់ជាង ១,៨លានក្បាល ត្រូវបានគេយកទៅសម្លាប់ និងកប់ចោល ដោយសារតែ មាន ផ្ទុកជំងឺផ្ដា សាយបក្សី ។ នេះបើយោងតាម របាយការណ៍ កាលពីក្នុងខែកញ្ញា ឆ្នាំ២០១៤កន្លងទៅ ៕
ប្រភព ៖ ស៊ិនហួរ ដើមអម្ពិល និង ហ្គូហ្គល