CamNews

កីឡាអន្តរជាតិ 

Arsenal ត្រូវប៉ាន់ អតីតកីឡាករអត់តម្លៃ Man United ខណៈហ៊ានបោះទុនដល់ទៅ ៨០ លានផោន

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Arsenal ត្រូវបានគេដឹងថា​​ មានទំនាក់ទំនងស្ងាត់ៗជាក្រុម Juventus របស់​ប្រទេសអ៊ីតាលី ដើម្បីទាក់ទង​ពិភក្សាដេញថ្លៃកីឡាករ Paul Pogba សម្រាប់រដូវកាលខាងមុខនេះ ។

ថ្នាក់ដឹកនាំក្រុម Arsenal ត្រូវបានអ្នកកាសែតប្រទេសអ៊ីតាលីចុះផ្សាយថា រូបលោក បានបង្កើតទំនាក់ទំនង​ជាមួយ ក្លឹប Juventus ដើម្បីពិភាក្សារឿង ផ្ទេរកីឡាករ Paul Pogba នៅរដូវកាលក្រោយ ខណៈ​ដែល​​​ស្ថាន​ភាព កីឡាកររូបនេះ កំពុងតែមានការចាប់អារម្មណ៍ខ្ពស់ ពី Man United និង Chelsea ។ ហើយ​មិនត្រឹមតែ​ប៉ុណ្ណោះទៀតសោត Arsenal ហ៊ានបោះទុនដល់ទៅ ៨០ លានផោន លើទីផ្សារដេញថ្លៃ ស្រប​ពេល​មួយរយៈ​មុន Chelsea ហ៊ានត្រឹមតែ ៤២ លានផោន ហើយ Man United មិនទាន់បានបង្ហើបនៅ​ឡើយទេ ។ 

គូស​បញ្ជាក់ឲ្យដឹងថា Man United ធ្លាប់ភ្ញាក់ផ្អើលនឹង តម្លៃទីផ្សារ Paul Pogba ម្ដងហើយដោយក្រុមប្រកាស​​លក់ត្រឹមតែ ៧៨ លានផោន ហើយប្រវត្ដិកីឡាកររូបនេះត្រូវបាន Man United លក់ទៅកាន់ ក្លឹប​ Juventus ត្រឹមតែតម្លៃ ០ ផោន ​ប៉ុណ្ណោះ ប៉ុន្ដែលើកនេះ បែជាត្រូវប៉ាន់ Arsenal ទៅវិញ ហ៊ានចរចារលើតម្លៃដល់ទៅ ៨០ លានផោន។ 


 ដោយ៖ អឿ អ៊ុយ

ប្រភព៖ standardmedia


Tags: Sport News​ Arsenal