បើយោងតាមប្រភពសារព័ត៌មានបរទេស (Asiaone) ដែលបានចេញផ្សាយកាលពីម្សិល
មិញនេះ បានអោយដឹងថា មានក្រុមហ៊ុនជប៉ុនមួយ ត្រូវបានអោយដឹងថា បានទៅថតខ្សែ
អាថ័វីដេអូអាសអាភាសនៅប្រទេសសិង្ហបុរី។
លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបន្ថែមថា ក្រុមហ៊ុនជប៉ុនមួយនោះមានឈ្នោះ AV
Company នឹងបានរកអោយឃើញថា ពួកគេបានធ្វើដំណើរទៅប្រទេសសិង្ហបុរី ដើម្បីធ្វើការថតខ្សែ
អាថ៍វីដេអូអាសអាភាសនៅទីនោះ ពោលគឺ ខ្សែអាថ៍នោះមានរយៈពេលប្រមាណជាង ២ ម៉ោងនឹង
៤០ នាទី ខណៈពេលដែលគូស្នេហ៍មួយគូរបានបើកយុទ្ធនាការរបស់ខ្លួន នៅលើអាគារសណ្ឋាគារ
ជាមួយនឹងទេសភាព អាគារខ្ពស់ៗនៅពីក្រោយផងដែរ។
គួរបញ្ជាក់ផងដែរថា របាយការណ៍ដដែលបានបន្ថែមថា បន្ទាប់ពីពួកគេបានបញ្ជប់យុទ្ធនាការរបស់
ខ្លួនរួចមក ពួកគេក៏បានចុះទៅទីប្រជុំជន នាទីក្រុងមួយនេះ ក្នុងការទទួលទានអាហារល្បីៗរបស់ប្រ
ទេសនេះ។
មិនត្រឺមតែប៉ុណ្ណោះ បើយោងតាមសម្តីពលរដ្ឋក្នុងស្រុករបស់ប្រទេសនេះ បានបញ្ជាក់អោយដឹងផង
ដែរថា ពួកគេក៏បានធ្វើការដោនឡូដខ្សែអាថ៍វីដេអូនេះបាន តាមរយៈប្រព័ន្ធអ៊ីនធើណែតផងដែរ
ខណៈពេលដែលពួកគេបានសម្តែងពីការព្រួយបារម្ភ ទៅលើកិត្តិយល ក៏ដូចជាកេត្តិនាមរបស់ប្រ
ទេសជាតិរបស់ខ្លួន៕
ដោយ ៖ រិទ្ធី
ប្រភព ៖Asiaone