(ព្រៃវែង)៖ ស្ត្រីវ័យក្មេងម្នាក់ ធ្វើការក្នុងភោជនីយដ្ឋាន ហង្សមាសខារ៉ាអូខេ មានទីតាំង នៅផ្លូវជាតិលេខ ១១ក្នុងភូមិ៤ ឃុំព្រែកខ្សាយ«ខ» ស្រុកពាមរក៍ បម្រុងលោតទឹកសម្លាប់ខ្លួន ពីលើស្ពានស្ទឹងស្លូត ព្រោះខឹងសង្សារឱបថើបស្រីថ្មី នៅចំពោះមុខ តែត្រូវបានមិត្តភក្តិ ជួយឃាត់ទាន់ ។ ហេតុការណ៍នេះ កើតឡើងបង្កឲ្យភ្ញាក់ផ្អើល នារសៀលថ្ងៃទី២៧ ខែសីហានេះ។ សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីវ័យក្មេងចិត្តស្រាលប្រុងបញ្ចប់ជីវិត ខ្លួនឯងនេះ ឈ្មោះ ស្រីភាព អាយុជាង២០ឆ្នាំ ខណៈបុរសជាសង្សារ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ។ ស្រីភាព បានមកផឹកស៊ីជាមួយសង្សារ និងមិត្តភក្តិជាច្រើននាក់ នៅក្នុងភោជនីយដ្ឋាន ជំនោរស្ទឹងមានជ័យ ហើយពេលស្រវឹងជោគ ឃើញសង្សារខ្លួនឱប កៀកកើយស្រីផ្សេង ក៏រត់ទៅលោតទឹក តែត្រូវមិត្តភក្តិឃាត់ទាន់៕