CamNews

កំសាន្ត 

យក់ ឋិតរដ្ឋា ត្រូវ​ជន​អនា​មិកប្រមាថ​ជីវិត ពេល​ទៅ​លេង​សៀមរាប

ភ្នំពេញ៖ តារាចម្រៀងស្រីដ៏ល្បីល្បាញអ្នកនាង យក់ ឋិតរដ្ឋា បន្ទាប់ពី សំរាលកូនរួចថ្មីៗ គេបានសង្កេតឃើញថានាង មានសុខភាពល្អ និងបានបង្កក់កូន ដោយអញ្ជើញអ្នកសិល្បៈស្និទ្ធស្នាល ចូលរួមច្រើនគួរសម ។ ក្នុងអំឡុងពេលនៃ ព្រះរាជពិធីចំរើន ព្រះជន្មព្រះមហាក្សត្រ ព្រះបរមនាថ នរត្តម សីហមុនី តារាចម្រៀង យក់ ឋិតរដ្ឋា ក៏បានចេញដំណើរកម្សាន្ត ទៅខេត្តសៀមរាប ជាមួយស្វាមី និងកូនដ៏គួរឲ្យស្រឡាញ់ ។

ក្រោយពីការបង្ហោះរូបភាព ក្នុងដំណើរកម្សាន្តរួចមក យក់ ឋិតរដ្ឋា ត្រូវបានជនអនាមិកម្នាក់និយាយថា «ក្រឡាប់ឡានតាមផ្លូវណា» ដែលពាក្យនេះ ពិតជាមិនអាចទទួលយកបានទេសម្រាប់ យក់ ឋិតរដ្ឋា ។ ដោយឡែកក្រុមអ្នកគាំទ្រនាំគ្នាកើតទុក្ខ មិនសុខចិត្ត ចំពោះការប្រមាថអាយុជីវិតបែបនេះ ខណៈដែល យក់ ឋិតរដ្ឋា មិនដែលមានការប៉ះពាល់បង្ក ជាជម្លោះជាមួយបុគ្គលណាម្នាក់ឡើយ ។

ក្រុមអ្នកគាំទ្រ យក់ ឋិតរដ្ឋា បាននិយាយថា គេមិនទាន់អាចកំណត់អត្តសញ្ញាណថា ជាអ្នកណាឡើយ ព្រោះគេ (ជនអនាមិក) ប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយក្នុង Facebook ។ គេបានបន្តទៀតថា ម្នាក់ Ra Pheach នោះ មិនដែលប្រើប្រាស់ពាក្យសម្ដីល្អ សូម្បីតែម្ដង ក្នុងការបង្ហោះរូបភាពផ្សេងៗ របស់អ្នកនាង យក់ ឋិតរដ្ឋា ឡើយតែលើកនេះ ពិតជាពិបាកទទួលយកណាស់ ។

ប្រភពអ្នកជិតដិតអ្នកនាង រដ្ឋា បាននិយាយថា រដ្ឋា គ្មានពេលខ្វល់ខ្វាយ រឿងមនុស្សអត់ប្រយោជន៍ក្នុង Facebook បែបនេះទេ ព្រោះមនុស្សមានគេស្អប់មានគេស្រឡាញ់ ជារឿងធម្មតាជៀសមិនផុត សំខាន់អ្នកនាងមានពេលសម្រាប់ មើលថែកូន និងការងារប៉ុណ្ណោះ ។ យក់ ឋិតរដ្ឋា គ្មានវិធានការ ទៅលើបុរសម្នាក់នោះទេ ព្រោះគ្មានផលប្រយោជន៍អ្វីដល់នាងឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news Hollywood James Bond Sony Hack The Interview