ព័ត៌មានកីឡា៖ ក្រសែភ្នែក Arsenal ពិតជាឈ្លាសវៃខ្លាំងណាស់ ខណៈដែលអាចមើលដឹងពីផ្ទៃក្នុងរបស់ Barcelona ដែលស្ថិតក្នុងការរៀបចំសាជាថ្មីនៃអវសាន្ដកិច្ចកុងត្រា Pedro Rodríguez ប៉ុន្ដែដោយស្ថិតក្នុងការពិចារណារបស់ក្រុម Arsenal ប្រហែលឈរលើក្ដីសោកស្ដាយ ស្របពេលកីឡករត្រូវ ក្រុមផ្ដល់ឱកាសបន្ដលិខិតថ្មីមួយទៀត។
Pedro Rodríguez ដែលកំពុងស្ថិតក្នុងគម្រោងត្រៀមខ្លួនប្រមាញ់របស់ Arsenal ពេលនេះ ក្រុមរបស់ខ្លួនបានបន្ដក្ដីសង្ឃឹមសាជាថ្មីទៀត លើកិច្ចកុងត្រាសម្រាប់រដូវកាលបន្ទាប់ ដើម្បីពុតមហិច្ឆិតា Arsenal ។ សម្រាប់ការមើលឃើញនេះ ប្រធានក្រុម Arsenal បានជាប់ចិត្ដជាប់ថ្លើម និង កីឡាករនេះ ជាយូមកហើយ ហើយគាត់ក៏បានស៊ើបសួព័ត៌មានកីឡាករនេះតាំងតែលេងក្នុង រដូវក្ដៅក្រោយមកម្ល៉េះ ដូច្នេះអ្វីដែលគាត់អាចសង្ឃឹមបាន រយៈពេលនៃការផុតកំណត់របស់កីឡាករ ស្ថិតក្នុងត្រចៀកមុនគេ។ ចំពោះកីឡាករ កំពុងស្ថិតក្នុងការបែងចែកថាតើគួរសម្រេចទៅឬក៍យ៉ាងណា ថ្វីត្បិតតែកិច្ចកុងត្រា ត្រូវអស់សុពលភាពត្រឹមឆ្នាំ ២០១៦ មែន ។
Barcelona បានបដិសេធមិនឲ្យកីឡាកររបស់ខ្លួនចាកចេញឡើយ បើទោះបីជាការលេងក្នុងរដូវកាលចុងក្រោយនេះមានការធ្វេសប្រហេស ហើយគោលបំណងក្រុមចង់ មានពេលសម្រាប់ធ្វើការពិភាក្សាថ្មីមួយរវាងក្រុមនិង កីឡាករផ្ទាល់ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror