ព័ត៌មានអន្តរជាតិ ៖ ( រូបភាពខាងលើ ) មន្រ្តីយោធាចិន បានដាក់កម្រងផ្កា នៅមុខ កូនមឈូសតូច មុននឹងមានពិធី ដាក់សំណល់ សាកសព ទាហានចិន ចូលទៅក្នុង មឈូស ខណៈពិធីនេះ ត្រូវបាន ធ្វើឡើងនៅឯ មូលដ្ឋានទ័ព កូរ៉េខាងត្បូង ក្នុងក្រុង Paju ភាគខាងជើង ក្រុងសេអ៊ូល កាលពីថ្ងៃទី១៧ មីនា ម្សិលមិញនេះ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ឆៃណាដេលី ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា បណ្តា សំណល់សាកសព ទាហានចិន ច្រើនជាង ៤០០ នាក់ ដែលត្រូវបានស្លាប់ បាត់បង់ជីវិត ក្នុងសម័យសង្គ្រាមឧបទ្ទីបកូរ៉េ ១៩៥០-៥៣ ត្រូវបានគេធ្វើពិធី រៀបចំ ដាក់ចូល ក្នុងមឈូស កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ ដោយនៅក្នុងនោះ នឹង មានការបញ្ជូនបន្ត ទៅកាន់ប្រទេសចិន ខណៈនឹងមានពិធីបញ្ជុះ សំណល់ សាកសព ទាំងនេះ ជាផ្លូវ ការនាពេលអនាគតដ៏ខ្លីខាងមុខ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី