CamNews

កីឡា 

Lionel Messi ទំនងជាអវត្ដមានការប្រកួតនាចុងសប្ដាហ៍នេះ ខណៈលេចឮដំណឹងចរចាមរាមថា មានរបួសធ្ងន់

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធលំដាប់កំពូរបស់ Barcelona អាចនឹងត្រូវអវត្ដមានក្នុងការប្រកួត La Liga ដោយក្រុម Barcelona ប៉ះជាមួយ Celta Vigo នាថ្ងៃចុងសប្ដាហ៍នេះ ក្រោយពីមានបញ្ហាជាប់ពាក់ព័ន្ធរបួស ផ្នែកមេជើងខាងស្ដាំរបស់កីឡាករ ដោយមិនអាច ពាក់ស្បែកជើងប្រកួតបាន។ 

Lionel Messi គឺមានរបួសជើងពិតប្រាកដមែន ខណៈដែលកីឡាករ បានចូលលេងក្នុងក្រុមជម្រើសជាតិ​ អាហ្ស៊ង់ទីន ប៉ះជាមួយ ក្រុម El Salvador ក្នុងការព្រឹត្ដិការណ៍ប្រកួតមិត្ដភាព។ ទន្ទឹមនឹងការលើកឡើងនេះផងដែរ កីឡាករក៏ត្រូវបានទទួលរងនូវពាក្យចរចាមរាមផងដែរ ពីបញ្ហារបួសដែកកើតមានឡើង ដោយ​ថា​កីឡាករ មានរបួសធ្ងន់ធ្ងរ​មិនអាចចូលលេង សម្រាប់ការប្រកួតនៅថ្ងៃចុងសប្ដាហ៍នេះ​បានឡើយ​។​

ថ្នាក់ដឹកនាំក្រុមជម្រើសជាតិ អាហ្ស៊ង់ទីគឺលោក Gerardo Martino បានមានប្រសាសឲ្យដឹងថា ថ្វីត្បិតតែ Messi ទទួលរងរបួសមែន ប៉ុន្ដែវាមិនទានជាធ្ងន់ធ្ងរដូចជាពាក្យចរចាមរាម ដែលលេចឡើងនោះទេ គ្រប់យ៉ាង​ភ្នាក់ងារ ក្រុមបានមើលថែកីឡាករដោយយកចិត្ដទុកដាក់បំផុត ។ ហើយរបួសនេះ អាចនឹងជាសះស្បើយឆាប់ៗខណៈដែល ការប្រកួតរបស់ក្រុម Barcelona នឹងមកដល់នាចុងសប្ដាហ៍នេះ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ thescore


Tags: Sport News Messi