បុរសជនជាតិអូស្ដ្រាលី បានរៀបគម្រោងនឹងជួបជុំមិត្តភ័ក្ដិជាង ១.០០០ នាក់ក្នុង Facebook
ដើម្បីញ៉ាំកាហ្វេ។
ចាប់ពីខែមុន Kulesza បានចាប់ផ្ដើមអនុវត្តគម្រោង “1000+ Coffee” របស់ខ្លួន។ Kulesza បាន
សេសេរថា ៖ “ខ្ញុំបានរៀបចំគម្រោងដើម្បីអាចញ៉ាំកាហ្វេជាមួយនឹងមិត្តភ័ក្ដិ Facebook ម្ដងម្នាក់
ក្នុងចំណោម ជាង ១.០០០នាក់ ក្នុងរយៈពែលប្រហែល ៣ឆ្នាំ ឬរហូតដល់គម្រោងបានសម្រេច
ជាស្ថាពរ”។
Kulesza អាយុ ២៨ឆ្នាំ ឱ្យដឹងថា ៖ “ជាការពិត ខ្ញុំមិនមានមិត្តភ័ក្ដិដល់ទៅជាង ១.០០០នាក់ នៅ
ក្នុងជីវិតប្រចាំថ្ងៃនោះទេ។ ប្រការសំខាន់ក្នុងគម្រោងនេះ គឺដើម្បីដឹងថា មិត្តក្នុង Facebook គឺ
ជាអ្នកណា និងដើម្បីរាប់អានពួកគេ”។
រហូតមកដល់ពេល Kulesza បានជួបមុខ និងហូបកាហ្វេជាមួយនឹងមនុស្សចំនួន ២៩នាក់ ក្នុង
ចំណោម ១០៨៨ នៅលើ Facebook របស់គាត់។ Kulesza ថ្លែងថា ៖ “ខ្ញុំពិតជាសប្បាយរីករាយ
ខ្លាំងណាស់ នៅពេលបានជួបជុំ និងហូបកាហ្វេជាមួយពួកគេ នៅពេលល្ងាច។ ខ្ញុំបានជួបមិត្ត
ភ័ក្ដិចាស់ កាលពីជំនាន់រៀននៅមធ្យមសិក្សា នោះគឺ Balraj Sokhi ជាមិត្តភ័ក្ដិម្នាក់ ដែលខ្ញុំមិន
ធ្លាប់បានជួប ក្នុងអំឡុងពេល ១០ឆ្នាំមកនេះ។
"ប្រការដែលខ្ញុំបានដឹង គឺថា Balraj Sokhi បានប្ដូរផ្លាស់សម្លេងនិយាយ។ កាលពីនៅរៀន
Balraj Sokhi បញ្ចេញសម្លេង បែប ជនជាតិ កេនយ៉ា និងឥណ្ឌា ប៉ុន្ដែ ពេលនេះ សម្លេងរបស់
គាត់ គឺដូចទៅនឹងជនជាតិអូស្ដ្រាលីទាំងស្រុង។ ដោយសារតែមានជីវភាពល្អ មិនមានល្បែង
ស្រា ស្រី និងថែមទាំងមានខ្សែក្រវាត់ខ្មៅនៃក្បាច់គុន Taekwondo ផងនោះ គាត់មើលទៅមាំ
មួនជាងមុន”។
Kulesza បញ្ជាក់ថា គាត់បានដាក់គោលដៅ ហូបកាហ្វេជាមួយមិត្តក្នុង Facebook ឱ្យបាន ៥
នាក់ ក្នុងមួយសប្ដាហ៍។ ដូច្នេះ គម្រោងរបស់គាត់ នឹងសម្រេចជាស្ថាពរ នៅចុងឆ្នាំ ២០១៨។
Kulesza បន្ដថា ៖ “ខ្ញុំមិនចាត់ទុកគម្រោងនេះ ជាភារកិច្ចនោះទេ។ ប៉ុន្ដែ ខ្ញុំចូលចិត្តជួបជុំមិត្ត
ភ័ក្ដិ”។
គម្រោងរបស់ Kulesza នេះ បាននាំសំណាងល្អដល់គាត់។ Kulesza ទទួលបានការងារក្រៅ
ម៉ោងមួយ ដោយសារមិត្តម្នាក់ក្នុងចំណោម មិត្ត Facebook ដែលគាត់បានជួប។ Kulesza ប្រាប់
ថា ៖ “ខ្ញុំបានស្គាល់ “មេ” ថ្មីរបស់ខ្លួន ក្នុងប៉ុន្មានឆ្នាំមកនេះ តាមរយៈ Facebook ។ គាត់កំពុងតែ
ស្វែងរកបុគ្គលិកធ្វើការក្រៅម៉ោង ហើយខ្ញុំក៏មានការងារមួយបន្ថែមទៀត”។
ដើម្បីជ្រាបច្បាស់ ឬក៏តាមដានសកម្មភាពនៃគម្រោងរបស់ Kulesza អ្នកអាចចូលទៅកាន់ទំព័រ
Facebook https://www.facebook.com/1000pluscoffees ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Yahoo/Facebook