CamNews

តារា 

ឌីជេ ឡាយអ៊ិន គិតមិន យល់ពេលអតីតភរិយាហៅ ឲ្យទៅពិនិត្យ DNA ជាមួយកូនៗ

ភ្នំពេញ៖ វាពិតជាចម្លែកខ្លាំងណាស់ ដែលនៅសុខៗអតីតភរិយារបស់ឌីជេ ឡាយអ៊ិន អ្នកនាង សន សុម៉ាលីនដា បានបោះសម្តី ហៅអតីតស្វាមីទៅ ពិនិត្យ DNA (ពិនិត្យឈាម) រវាងលោក ឡាយអ៊ិន និងកូនៗទាំង៣នាក់ ដែលទស្សនិកជន បានដឹងយ៉ាងច្បាស់ ហើយថាកូនៗទាំងនោះ ជាចំណងដៃអាពាហ៍ពិពាហ៍ របស់ពួកគេទាំងពីរ។ តែនៅសុខៗបែរជា មានការឡើងបែបនេះ ធ្វើឲ្យមានមន្ទិលសង្ស័យថា ស្នេហាមួយនេះ អាចមានអ្នកទី៣ចូល ជ្រែកស្នេហ៍ដូចអ្វី ដែលលោក ឡាយអ៊ិន ធ្លាប់ទម្លាយកាលពីពេលកន្លងទៅ ។

នៅពេលថ្មីៗនេះ ឌីជេ ឡាយអ៊ិន បានចេញមុខបកអាក្រាត អតីតភរិយាជាថ្មីម្តងទៀត ដោយលោកបានសរសេរ សារជាភាសាខ្មែរ បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់របស់លោកថា “ ខ្ញុំបាទ Dj Lion បានទទួលព័ត៌មានផេ្សងៗពីគ្នា តាមរយៈអ្នកជិតខាងមិត្ត អ្នករួមការងារ អំពីរឿងបែកបាក់គ្រួសាររបស់ខ្ញុំ។ មួយរយៈកន្លងមកនេះ ក៏បានជួបម្ចាស់បំណុល លុយកាក់ជាច្រើននាក់ទៀត សួរនាំបញ្ហាអ្នកណាជាអ្នកសង? ហើយខ្ញុំនិយាយថា បើខ្ញុំជាអ្នកជំពាក់ខ្ញុំសង បើ សន សុម៉ាលីនដា ខ្ចីជំពាក់ សូមអញ្ជើញទាក់ទងស្រីលីន រឺ 098 65 55 55 នេះទៅ…..”។

តារាសម្តែង និងជាពិធីករសម្បូរវោហារ ដែលជួបស្នេហ៍ខកបំណងឌីជេ ឡាយអ៊ិន បានសរសេរទៀតថា “ខ្ញុំបាទ Dj Lion សូមគោរពអញ្ជើញបងៗ អ្នកសារព័ត៌មាន ម្ចាស់បំណុល សាក្សីដែលដឹងរឿងរ៉ាវ សន សុម៉ាលីនដា សាហាយស្មន់ នឹងបងថ្លៃប្រុសខ្លួនឯង (ប្តីបងស្រីបង្កើត) រយៈពេល៨,៩ឆ្នាំកន្លងមកហើយ។ ការបែកបាក់គ្រួសារខ្ញុំ លើកនេះ តើអាឆ្កែមួយណា នៅពីក្រោយខ្នង អ្នកនាង សន សុម៉ាលីនដា ទើបហ៊ានបំបិទសិទ្ធិ ឪពុកកូនខ្ញុំ មិនឲ្យជួបគ្នា។ ស្រីលីន បានបោះពាក្យសម្តីថា បើខ្ញុំហ៊ានយកកូនទៅពិនិត្យ DNA ហើយលទ្ធផល ចេញមកឃើញថា មិនមែនជាឈាម ឬជាកូនរបស់ខ្ញុំ គាត់អនុញ្ញាតឲ្យជួបកូន តែបើពិនិត្យទៅឈាមកូនទាំងបី ជាកូនរបស់ខ្ញុំមែន គាត់មិនអនុញ្ញាតឲ្យជួបទេ។ តើបងប្អូនយល់យ៉ាងណាដែរ? ឆ្ងល់ទេ? ឮសម្តីដូច្នេះ តើលោកអ្នកមានអារម្មណ៍បែបណា? ចំពោះខ្ញុំ គិតមិនយល់ គិតមិនដល់ គិតមើលមិនឃើញសោះ”។ មិនតែប៉ុណ្ណោះ លោកក៏បានបង្ហើបឲ្យដឹងទៀតថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ នៅវេលាម៉ោង២រសៀល លោកនឹងចូល តុលាការជាថ្មីម្តងទៀត។

តាមរយៈការបង្ហាញសារខ្លីរបស់ ឌីជេ ឡាយអ៊ិន បានធ្វើឲ្យមហាជនមា នចម្ងល់ខ្លាំងណាស់ថា ហេតុអីអតីត ភរិយារបស់លោក បែរជាហៅ លោកទៅពិនិត្យ DNA ជាមួយកូនប្រុសទាំង៣ យ៉ាងដូច្នេះ ? ឬក៏កូនៗទាំងនោះ មិនមែនជាកូនបង្កើតរបស់លោកទេ? ទាក់ទងនឹងចម្ងល់ ទាំងអស់នេះ LookingTODAY បានទាក់ទងទៅ លោក ឡាយអ៊ិន ប៉ុន្តែលេខទូរស័ព្ទរបស់លោក មិនអាចទាក់ទងបានទេ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥នេះ ៕

- អាន ៖ ឌីជេ ឡាយអ៊ិន ដៀលភរិយាថា ជាស្រីកញ្ជើរធ្លុះ និងផិតក្បត់ ខណៈទទូចចង់ជួបមុខកូនៗ


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh