ក្រុងមែនឆេស្ទើ៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Wayne Rooney បានចេញមុខមកសុំទោសចំពោះមិត្តរួមក្រុមជា សាធារណៈពី កំហុសឆ្គងដែលបានធ្វើខុស ទៅលើកីឡាករក្រុម West Ham United, Steward Downing ដោយត្រូវ បានពិន័យកាតក្រហម កាលពីរាត្រីសៅរ៍ ។
តារាឆ្នើមជនជាតិអង់គ្លេស វ័យ២៨ឆ្នាំរូបនេះបានថ្លែងប្រាប់គេហទំព័រ BBC ថា “ពិតណាស់វាជាការសម្រេចចិត្តដ៏ត្រឹម ត្រូវហើយរបស់លោកអាជ្ញាកណ្តាល Lee Mason ចំពោះកំហុសឆ្គងរបស់ខ្ញុំដែលបានធ្វើខុស ហើយខ្ញុំក៏គ្មានសេចក្តី អាក់អន់ស្រពន់ចិត្តអ្វីនោះដែរ” ។
យ៉ាងណាមិញសម្រាប់អ្នកចាត់ការទូទៅក្លឹប Man Utd លោក Louis van Gaal ក៏បានទទួលយកនូវការពិន័យកាតក្រ ហម Rooney នៅនាទី៧០នាទីនោះ ព្រោះលោកបានប្រាប់ថា នោះជាកំហុសរបស់ Rooney យ៉ាងពិតប្រាកដ និងមិន អាចលើកលែងបានទេ ហើយក៏គ្មានអ្វីត្រូវតិះតៀនវាយបកវិញឡើយ ក្រោយបញ្ចប់លទ្ធិផលផ្លូវការ Man Utd ឈ្នះ West Ham ២-១ នៅកីឡដ្ឋាន Old Trafford ។
ដូចគ្នានោះដែរ នេះជាលើកទី៦ដែលកីឡាករប្រធានក្រុមអង់គ្លេស Rooney ទទួលពិន័យកាតក្រហមក្នុងជីវិតជាកិឡា ករបាល់ទាត់អាជីព ហើយជាលើកទី៣ផងដែរនៅក្នុងក្លឹប Man Utd ដោយលើកទី១ឆ្នាំ២០០៥ត្រូវបានពិន័យកាតក្រ ហមពេលបិសាចក្រហមប្រកួតបានត្រឹមស្មើ ០-០ ទល់នឹងក្រុមមកពិអេស្ប៉ាញ Villareall ក្នុង Champions និងឆ្នាំ ២០០៩ ពេល Man Utd ប្រកួតចាញ់ Fulham ២-០ ក្នុង Premier League ហើយក្នុងក្លឹប Everton ពេលប្រកួតបាន ស្មើ ១-១ ទល់នឹងក្រុម Birmingham ។
កាតក្រហម២ផ្សេងទៀតពេល Rooney បានលេងក្នុងក្រុមជម្រើសជាតិតោក្រដាសអង់គ្លេសក្នុងខណៈដែលចាញ់ក្រុម ជម្រើសជាតិព័រទុយហ្គាល់ ១-៣ ដោយបាល់ប៉េណាល់ទីក្នុង World Cup 2006 នៅអាល្លឺម៉ង់ និងក្នុងឆ្នាំ២០១១ ពេល អង់គ្លេសប្រកួតបានស្មើ ២-២ ទល់នឹងក្រុមភ្ញៀវម៉ុងតេនីក្រូក្នុងវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro ៕
ផ្ដល់សិទ្ធិដោយ៖ ដើមម្ពិល