CamNews

កីឡាអន្តរជាតិ 

Manchester City ទទួលជោគជ័យក្នុងជំនូបជាមួួ​យ Newcastle ដោយពន្ទុ ២-០

ព័ត៌មានកីឡា៖ Manchester City ចាប់ផ្ដើមការប្រកួតថ្ងៃដំបូង ធ្វើឲ្យដៃគូរប្រកួតទទួល​ភាពអាម៉ាស​ជាខ្លាំង ដោយកីឡាករឆ្នើមប្រចាំក្រុមគឺ David Silva និង  Sergio Aguero  បង្កើតពិន្ទុឲ្យ ២-០

ក្រុម Newcastle ត្រូវបាន Manchester City ផ្ដល់ឲ្យនូវការបរាជ័យយ៉ាងចាស់ដៃ សម្រាប់ការ​ចាប់​ផ្ដើម​ក្រុម ក្នុងរដូវកាល​ Premeir League នេះ។ ប្រធានក្រុម Manchester City លោក Manuel Pellegrini កម្រទទួលបានអារម្មណ៍រំជើបរំជួល នឹងសមត្ថភាពការប្រកួតខ្លាំងណាស់​កាលពីកន្លង​មក ប៉ុន្ដែខណៈ​នេះការប្រកួតលោកទទួលការភ្ញាក់ផ្អើលដោយ ការបញ្ជួនបាល់កែងជើង របស់​កីឡាករ Edin Dzeko ទៅកាន់ Silva ជាអ្នកស៊ុតបញ្ចូលទី។​ សម្រាប់ការវាយប្រហារបន្ដបន្ទាប់ ក្នុងដំ​ណាក់ កាលនាតង់ទី ២ របស់កីឡាករ Samir Nasri, Aguero និង Dzeko ត្រូវបរាជ័យដោយ អ្នកចាំទី Newcastle ឈ្មោះ  Tim Krul ការពារ គ្រាប់បាល់ មិនអោយទម្លាយសំណាញ់ទី។​ ក្នុងលទ្ធផលជោគជ័យដែលទទួលបាន ត្រូវបានគេសង្កេតឃើញថា​ ការខិតខំប្រឹងប្រែងសម្រាប់​ក្រុមនេះ គឺមិនទាន់ដល់កម្រិតកំពូលនៅឡើយទេ ពីកីឡាករនីមួយៗ ។ លក្ខណៈនេះហើយទើប លោក​ Pellegrini បង្ហាញពីការចាប់អារម្មណ៍ចំពោះ​កីឡាករ និងបង្កើន ទំនុក ចិត្ដជាខ្លាំង ដើម្បីរក្សា ខ្សែប្រយុទ្ធ Aguero ប្រចាំក្រុម និង ការចុះហត្ថលេខា​បន្ដការ ឈ ជើងរបស់ កីឡាករ Eliaquim Mangala ក្នុងក្លឹប ដោយតម្លៃ ៣២ លានផោន។

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី

 


Tags: Sport News Manchester city Premeir League