ព័ត៌មានកីឡា៖ Louis van Gaal កំពុងតែបង្កាត់ភ្លើងមហិច្ឆិតារបស់ខ្លួន នៅក្នុងការវាយប្រហា Chelsea ដែលជាក្រុមកំពុងមានពិន្ទុឈានមុខគេ នៅរដូវកាល Premier League នេះ។
ក្រុម Chelsea និង Manchester United និងត្រូវប្រឈមមុខដាក់គ្នានៅថ្ងៃអាទិត្យ ទី ២៦ ខែ តុលា ឆ្នាំ ២០១៤ ។ សមត្ថភាព Chelsea ក្នុងរដូចកាលនេះ មិនធម្មតាឡើយ តួយ៉ាងពិន្ទុរបស់ក្រុមស្ថិតនៅ លំដាប់ថ្នាក់ខ្ពស់ជាងគេ ប៉ុន្ដែខណៈពេលមុននេះបន្ដិច ថ្នាក់ដឹកនាំក្រុម Manchester United បានទទួចថា ក្រុមរបស់គាត់ពិតជាអាចយកឈ្នះ លើ Chelsea។
មូលហេតុដែលគាត់មានទំនុកចិត្ដយ៉ាងនេះ គឺដោយសារតែលទ្ធិផលការប្រកួតជាមួយ West Brom កីឡាករខ្សែប្រយុទ្ធ Daley Blind រកពិន្ទុឲ្យក្រុមស្មើការប្រកួតនៅនាទីចុងក្រោយ។ ហើយក្ដីសង្ឃឹមរបស់ក្រុមនៅពេលនេះ ពិតជាអាចឈ្មះ បើតាមពាក្យសម្ដីរបស់គាត់។ បន្ថែមពីលើនេះទៅទៀត គាត់បាននិយាយថា វាជារឿងមួយមើលមិនឃើញទេ ពីព្រោះគាត់ជឿជាក់លើគោលជំហររបស់ខ្លួន ហើយគាត់និង ធ្វើឲ្យបានល្អដូចកាលដែលគាត់នៅ ក្នុងក្រុម Barcelona ។
សម្រាប់ប្រជាប្រិយភាព Chelsea និង Manchester City គ្រប់គ្នាបានដឹងឮអស់ទៅហើយ សុទ្ធតែស្ថិតក្នុងលំដាប់ពិន្ទុល្អនៃការប្រកួត ប៉ុន្ដែក្នុងទស្សនៈរបស់ Mancher United គិតថា ខ្លួនគេពិតជាអាចកាច់បំបាក់ពួកគេទាំងពីរបាន។
រង់ចាំទស្សនា ថាតើ Mancher United ពិតជាអាចកាច់បំបាក់ Chelsea មែនដែរឬទេនៅចុងសប្ដាហ៍នេះ?
ដោយ៖ អឿ អ៊ុយ
ប្រភព៖ BBC & MIRROR