CamNews

ប្លែកៗ 

"ភូមិសំបុកកណ្ដៀរ" នៅអ៊ីរ៉ង់

ប្រការដែលធ្វើអោយភូមិ Kandovan នៅប្រទេសអ៊ីរ៉ង់ មានភាពចម្លែកជាងគេ នោះគឺផ្ទះទាំង
ឡាយមានរូបរាងដូចជាសំបុកកណ្ដៀរ។ ផ្ទះមួយចំនួននៅទីនេះមានអាយុកាលយ៉ាងតិច
៧០០ ឆ្នាំ។

ភូមិ Kandovan នេះ ស្ថិតនៅក្នុងខេត្ត Azerbaijan នៃប្រទេសអ៊ីរ៉ង់។


ផ្ទះចម្លែក និងអាថ៌កំបាំងទាំងនេះ លាក់ខ្លួននៅក្នុងរូងភ្នំ។


ផ្ទះមួយចំនួនមានអាយុយ៉ាងតិច ៧០០ឆ្នាំ តែបច្ចុប្បន្ននៅតែមានមនុស្សរស់នៅ។


ផ្ទះទាំងឡាយស្ថិតនៅក្នុងរូងភ្នំដែលមានរាងដូចមួកបែបនេះ បានកើតឡើងពីការ
ប្រមូលផ្ដុំនៃកំទេចធូលីភ្នំភ្លើង។



ដោយសារការកើតឡើងពីធម្មជាតិ បានធ្វើអោយភូមិទាំងមូលមានរូបរាងដូចជាសំបុក
កណ្ដៀរ៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ Xinhua

Tags: strangehouse