CamNews

ជីវិត និងការងារ 

កំពូលភូមិគ្រិះទាំង ៥ ដែលថ្លៃបំផុត ក្នុងឆ្នាំ ២០១២

បណ្ដាផ្ទះដែលត្រូវបានគេលក់ក្នុងតម្លៃថ្លៃបំផុតប្រចាំឆ្នាំ ២០១២ កន្លងទៅនេះត្រូវបានគេចេញ
ជាតារាងកាលពីពេលថ្មីៗនេះ។ ក្នុងឆ្នាំទៅមិញ ការទិញលក់ផ្ទះទូទាំងពិភពលោកត្រូវបានគេ
ប្រមូលជាទិន្នន័យ ហើយថ្ងៃនេះយើងនឹងលើកផ្ទះនិងភូមិគ្រះចំនួន ៥ ដែលត្រូវបានគេលក់ក្នុង
តម្លៃថ្លៃបំផុតលើពិភពលោក។

១. ដីភូមិគ្រិះនៅលើភ្នំ Montana

លោក Stan Kroenke បានសម្រេចចិត្តទិញដីភូមិគ្រិះនេះក្នុងតម្លៃ ១៣២.៥ លានដុល្លាដែលនេះ
មើលទៅគឺទំនងជាផ្ទះដែលគេធ្វើនៅលើខ្ពង់រាបភ្នំ មានក្រោលសេះ មានទេសភាពស្រស់ត្រកាល
ដែលហាក់ដូចជាវាលចំការរបស់ Cowboy ដូច្នោះដែរ។ ដីភូមិគ្រិះនេះត្រូវបានគេចាត់ទុកជាផ្ទះ
ដែលមានតម្លៃថ្លៃជាងគេបំផុតលើលោកប្រចាំឆ្នាំ ២០១២។

២. អាគារ The duplex penthouse នៅទីក្រុង New York

អាគារនេះមិនទាន់នឹងត្រូវបានគេសាងសង់ចប់សព្វគ្រប់នៅឡើយនោះទេ តែវាកំពុងតែមាន
តម្លៃឡើងថ្លៃជាលំដាប់ដែលមកដល់ពេលនេះតម្លៃមិនទាន់សង់ហើយគឺជាង ៩០ លានដុល្លា
សម្រាប់ជាន់ផ្ទាល់ដីដល់ជាន់ទី ៨០ ហើយសម្រាប់ជាន់ទី ៨៩ និង ៩០ គេប៉ាន់ស្មានថាយ៉ាងតិច
ក៏មានតម្លៃជាង ១១០ លានុដល្លាដែរ។ 

៣. Penthouse នៅ Central Park ទីក្រុង New York

សេដ្ឋីនីជនជាតិរូស្ស៊ី អ្នកស្រី Dmitry Rybolovlev បានសម្រេចចិត្តក្នុងការទិញអាគារនេះពីលោក
Sandy Weil អតីត CEO របស់ក្រុម Citigroup ក្នុងតម្លៃ ៨៨ លានដុល្លាអាមេរិក។

៤. Ritz-Carlton នៅ Central Park ទីក្រុង New York

ម្ចាស់កាស៊ីណូ Steve Wynn បានទិញ ខុនដូ មួយពីលោក Christopher M. Jeffries ក្នុងតម្លៃដល់
ទៅជាង ៧០ លានដុល្លា។

៥. ខុនដូ Penthouse នៅ NYC

ផ្ទះនេះត្រូវបានគេចាត់ទុកជាផ្ទះទី ៥ ដែលមានតម្លៃរហូតដល់ទៅ ៦៥ លានដុល្លា។

ដោយ៖ ផានិត
ប្រភពពី៖ Bussinessinsider 


Tags: house lifestyle