CamNews

ម៉ូតូ 

ម៉ូតូ Kawasaki ER-6n ចេញថ្មី ឆ្នាំ២០១៤ មានរាងប្លែក ស្រស់សង្ហា សាកសមបំផុត សំរាប់យុវវ័យ

ម៉ូតូ Kawasaki ER-6n ស៊េរីថ្មី ឆ្នាំ២០១៤ គឺជាប្រភេទធំ ដ៏ស្រស់ស្អាត ចេញថ្មី មានរូបរាងថ្មី ប្លែក
ស្រស់សង្ហា សាកសមបំផុត សំរាប់មិត្តយុវវ័យសម័យបច្ចុប្បន្ន ដែលកំពុងតែនិយមចូលចិត្តប្រើ
ប្រាស់ម៉ូតូធំ បែបស្ពត។

ម៉ូតូ Kawasaki ER-6n ស៊េរីថ្មី ឆ្នាំ២០១៤ ត្រូវបានរចនាម៉ូដ និង  តុបតែងឡើងយ៉ាងប្រណិតជា
មួយនឹងរូបរាងដ៏ទាក់ទាញរបស់ម៉ូតូ Kawasaki ER-6n ដែលបានបំពាក់នូវអំពូលបំភ្លឺផ្លូវខាងមុខ
មានភ្នែក  ២ ភ្លោះលើក្រោម  កញ្ចក់ថ្លា  អាចបំភ្លឺផ្លូវបានយ៉ាងច្បាស់ នៅពេលយប់ អមមកជា
មួយនឹងសំបកកង់ស្ពត ដ៏ក្រាស់ស្វិតមាំ និង បំពង់ផ្សែងស៊ីមាំង នៅក្រោមដ៏ទាក់ទាញ។

ជាពិសេស ម៉ូតូ Kawasaki ER-6n ស៊េរីថ្មី ឆ្នាំ២០១៤ នេះ មានកម្លាំងម៉ាស៊ីន៦៤៩សេសេ មាន
៦លេខ អាចបើកបរបានល្បឿន ១៣០ម៉ាយ/ម និង មានតម្លៃ ៦,៥១៩អឺរ៉ូ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួោដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: motorcycle 2014 Kawasaki ER-6n