CamNews

កីឡាអន្តរជាតិ 

Chelsea ហ៊ុងស៊ុយដាក់ ជួបរឿង ៣ ផ្ទួនៗគ្នា ខណៈពេលក្រុម កំពុងស្ថិតក្នុងការសងសិក ពី Man City

ព័ត៌មានកីឡា៖ ក្រុមលំដាប់ថ្នាក់លេខ ១ បណ្ដោះអាសន្នក្នុងតារាងប្រកួត Premier League បានជួបរឿង​​​ស៊យផ្ទួនៗគ្នាដល់ទៅ ៣ រឿង ខណៈពេលដែលក្រុម កំពុងតែស្ថិតក្នុងការសងសិក ពីសត្រូវធំបំផុត​គឺ Man City ដែលខ្លួនធ្លាប់បានមើលស្រាល ។ 

យោងតាមការលើកឡើងរបស់ គេហទំព័រ Mirror បានបង្ហាញឲ្យដឹងថា ក្រុម Chelsea ដែលកំពុងតែឡើង​​កូតខ្លាំងជាគេ ក្នុងទឹកដីអង់គ្លេសកន្លងមក ពេលនេះ​ស្រាប់តែជួបរឿង ស៊យផ្ទួនគ្នាដល់ទៅ ៣ រឿង ធ្វើឲ្យ​ថ្នាក់ដឹកនាំ ក្រវីក្បាល​សើចលែងចេញ ស្របពេលកន្លងមក ក្រុមតែងតែ មានការសប្បាយរីករាយ ទំនុក​ចិត្ដ​ជាខ្លាំង​មុនថ្ងៃនៃការប្រកួត ។ បញ្ហា ៣ យ៉ាងដែលក្រុម Chelsea ត្រូវប្រឈមមុខនោះគឺ ទី​ ១ ក្រុមត្រូវអវត្ដ​មាន​ កីឡាករ Diego Costa សម្រាប់ថ្ងៃនៃការប្រកួត ជាមួយ Man City ថ្ងៃចុងសប្ដាហ៍ ទី ២ ក្រុមនិង អវត្ដ​មានកីឡាករ Fabregas ម្នាក់ទៀត ដែលទទួលរងរបួសកាលពីប្រកួតជាមួយ Liverpool ដូចគ្នា និង ទី ៣ គឺ​រឿងរបស់ ថ្នាក់ដឹកនាំ ផ្ទាល់តែម្ដង ដែល FA ក៏ទើបតែចេញសេចក្ដីសម្រេច ដូចគ្នាជាមួយ Diego Costa ដោយពិន័យ លោក នូវទឹកប្រាក់ដល់ទៅ ២៥០០០ ផោន ពីបទរពិសមាត់​ផ្ដេស​ផ្ដាស់ ចោទថា អាជ្ញាកណ្ដាល​ត្រូវ ទទួលរងគំនាបសង្កត់ជម្រុញឲ្យ មកប្រឆាំងជាមួយ ក្រុមរបស់គាត់ កាលពីប្រកួត ជាមួយ  Southampton​ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៤ ។ 

ឆ្លងកាត់ការជួបប្រទះរឿងរ៉ាវដែលពិបាកស្មានដូច្នោះ Chelsea ត្រូវបាន ក្រុមអ្នកសារព័ត៌មានចោទជា​សំណូរថា តើ Chelsea និងមានសង្ឃឹមអាច ផ្ដួល Man City បានដែរទេ ប្រសិនបើអវត្ដមានកីឡាករទាំង ២​ នាក់នោះ ? 

អាន ៖ Man City ចោលពាក្យទៅកាន់ Chelsea វិញ ក្រោមរួបភាពចង់បញ្ចេញកំហឹង ក្រោយចាញ់ដៃ Arsenal

 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News Chelsea​​ Jose Mourinho