CamNews

តារា 

ស្តេចចម្រៀង Hip-Hop របស់ថៃ Thaitanium សហការ Jay Park និង Snoop Dogg (Video Inside)

កូរ៉េ៖ Thaitanium ជាក្រុមចម្រៀង hip hop ដ៏មានឥទ្ធិពល ដែលបានបង្កើតឡើង និងអភិវឌ្ឍន៍វិស័យ ចម្រៀង hip hop នៅប្រទេសថៃ ដែលអាចចាត់ទុកថា ជាកូនកាត់ថៃ-អាមេរិកនេះ គឺមានចំណងមិត្តភាពយ៉ាងល្អ ជាមួយក្រុមការងារ នៅទីក្រុងញូវយ៉ក ហើយពួកគេ ក៏ធ្លាប់សម្តែងបទ Rap នៅលើឆាកនៅសហរដ្ឋអាមេរិក។

Thaitanium គឺជាក្រុមដែលមានសមាជិកសុទ្ធតែធំធាត់ និងរស់នៅអាមេរិក។ ដោយមានភាពល្បីល្បាញ និងមានជំនាញជាមួយការ Rap បែប hip hopនោះ ក្រុម Thaitaniumបានធ្វើការសហការ ការងារថ្មីជាមួយនឹង តារាចម្រៀងដ៏ល្បីរបស់ K-Pop លោកJay Park និងតារាដ៏ល្បី របស់សហរដ្ឋអាមេរិក Snoop Dogg ដែលជាកំពូលតារា Rap ដ៏អស្ចារ្យ។

បច្ចុប្បន្ន Thaitanium កំពុងតែធ្វើការផ្សព្វផ្សាយ ទៅលើបទចម្រៀង"Sukebe"របស់ខ្លួន នៅប្រទេសជប៉ុន ដែលមានច្រៀង ជាភាសាជប៉ុន អង់គ្លេស និងថៃ។ ជាចុងក្រោយ Thaitanium បានបន្ថែមថា ក្រុមពួកគេនឹងរៀបចំ ពេលវេលាដ៏ល្អមួយក្នុងការរួមជជែក ជាមួយកម្មវិធី K-PopStarz ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news Bangkok Thia Thailand Asia Asean