CamNews

សំណើច 

សំណើច រឿង៖ រៀនតាមប៉ា

បងធំ​ដ៏​ល្បីឈ្មោះ​នៃ​ពិភព​អ្នកលេង​ម្នាក់ កំពុង​អប់រំ​ប្រៀនប្រដៅ​កូនប្រុស ពី​មូលហេតុ​ដែល​កូន​ខ្លួន​បាន​ដើរ​បង្ករឿង រហូត​ធ្វើ​អោយ​គាត់​ឈឺក្បាល វិលមុខ ដោះស្រាយ​គ្មាន​ថ្ងៃ​លោះ​សោះ ។​
ឳ​ពុក៖ ប៉ាយ​ល់​ថា កូន​ឯង​ធ្វើ​ជ្រុល​បន្តិច​ហើយ បើ​មានរឿង​អី​ជាមួយ​នរណា ក៏​គួរ​និយាយ​ស្តីអោយ​ដឹង​សាច់​រឿង​ជា​មុន​សិន ។​បើ​និយាយ​គ្នា​មិន​ត្រូវ​ចាំ​ចាត់ការ មិនមែន​រឿង​អី បាញ់​ប្រា់វ​ភ្លាម​នោះ​ទេ ឯង​ធ្វើ​បែប​ហ្នឹង​ប៉ា​ពិបាក​ដោះស្រាយ​ណាស់!


កូន៖ ប៉ុន្តែ​ខ្ញុំ​មាន​ហេតុផល​ណា​ប៉ា ខ្ញុំ​មិនមែន​ធ្វើ​អ្វី​តក់ក្រហល់ ដោយ​អត្ត​នោ​ម័ត​ទេ ។ ការ​ដែល​ខ្ញុំ​បាញ់​កូនទាហាន​ស្លាប់ ក៏​ព្រោះតែ​វា​សម្លឹង​មើល​មុខ​ខ្ញុំ ហើយ​កូន​គ្រូ​នៅ​សាលា​ក៏​ដូច​គ្នា​ដែរ ខ្ញុំ​បាញ់​វា ក៏​ព្រោះតែ​វា​មិន​អោយ​ខ្ញុំ​ចម្លង​កិច្ចការ​ធ្វើ​នៅផ្ទះ ។​ចំនែកឯ​កូន​ប៉ូលិស​ដែល​ខ្ញុំ​ផ្តាច់​ជិ​វិត​វា កាលពី​ម្សិលមិញ ក៏​ព្រោះតែ​វា​ធ្វើ​ឬក ដូច​ជា​ចង់​ដណ្តើម​សង្សា​ខ្ញុំ ។​ខ្ញុំ​ធ្វើ​ដូច​ប៉ា​គ្រប់​យា់ង ខ្ញុំ​មាន​កំហុស​ត្រង់​ណា​ប៉ា?
ឳ​ពុក៖ ខុស​គ្នា​វើ​យ! គឺ​ពេល​អញ​ធ្វើ អញ​មាន​អាយុ ៥០​ឆ្នាំ​ជាង​ទៅ​ហើយ ! ចំណែក​ឯង ទើបតែ​អាយុ​១0ឆ្នាំ​សោះ ហ៊ាន​ដល់​ម្លឹ​ង​ទៅ​ហើយ !​។

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke