CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមឧទ្ទាម ១៣នាក់ ត្រូវគេសម្លាប់នៅ នីហ្ស៊េរីយ៉ា

មៃឌីហ្គូរី៖ កងកម្លំាងរួបរួមរបស់យោធាប្រទេសនីហ្ស៊េរីយ៉ា (JTF) ដែលដាក់ពង្រាយនៅ តំបន់
មានបញ្ហា ស្ថិតនៅភាគខាងជើងទីក្រុង មៃឌូហ្គូរី កាលពីថ្ងៃអង្គារ ទី០១ ខែមករា បាននិយាយថា
ក្រុម ឧទ្ទាមឥស្លាមនិយម បូគូហារំា ចំនួន ១៣នាក់ ត្រូវបានគេសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នាមួយ
ជាមួយនឹងក្រុមយោធា។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៣ថា ទា
ហានម្នាក់ស្លាប់ ខណៈពីរនាក់ទៀត រងរបួស ក្នុងការប៉ះទង្គិចគ្នាមួយ កាលពីវេលាម៉ោង ៤ល្ងាច
ម៉ោងក្នុងតំបន់។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យ JTF ឧត្តមសេនីយ សាជី មូសា។

លោកបន្ថែមថា «នៅក្នុងការប៉ះទង្គិចគ្នានោះ បានកើតឡើងនៅសង្កាត់ ប៊ូឡាប៊ូលីន និង បាយ៉ាន
ហើយ JTF បានសម្លាប់ក្រុមភេរវកម្ម បូគូហារំា ចំនួន ១៣នាក់ ចំណែកប្រជាជន ស៊ីវិល ត្រូវការពារ
បានយ៉ាងល្អ ដោយមិនមាននរណាម្នាក់ស្លាប់ ឬក៏រងរបួសនោះទេ»។

ជាងនេះទៅទៀត អ្នកនាំពាក្យរូបនោះបានបន្តថា កងកម្លំាងរបស់លោក បានដុតកម្ទេច កន្លែងលាក់
អាវុធ និងបានរកឃើញអាវុធមួយចំនួនរបស់ក្រុមឧទ្ទាមផងដែរ។
គួរបញ្ជាក់ផងដែរថា នៅក្នុងការប៉ះទង្គិចគ្នាជាមួយកុ្រមភេរវជនបូគូហារំានេះ ក្រុមអ្នកអង្កេតការណ៍
សិទ្ធិមនុស្សបាននិយាយថា មនុស្សច្រើនជាង ១.៥០០នាក់ រួមទំាង ស្រ្តីនិងកូនក្មេង បានស្លាប់ នៅ
ក្នុងការវាយប្រហារខុសៗគ្នាជាច្រើន តំាងពីឆ្នំា២០០៩មក៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ