CamNews

កីឡាអន្តរជាតិ 

Chelsea ត្រៀមខ្លួនជាស្រេចធ្វើជាម្ចាស់ផ្ទះ បើកទ្វារទទួល West Bromwich

ព័ត៌មានកីឡា៖ អស់មួយរយៈពេលហើយ​ ដែល Premier League ស្ថិតក្នុងភាពស្ងប់ស្ងាត់ ប៉ុន្ដែពេលនេះ​បាន​វិលមកវិញហើយ ដោយជើងលេងរបស់ក្រុមនីមួយៗរវល់ជប់លេងក្នុងវគ្គជម្រើសជាតិ តួយ៉ាងដូច​ជាក្រុមតោខៀវ Chelsea ស្ថិតក្នុងភាពអន្ទះសាជាខ្លាំង ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ទទួល West Bromwich Albion នៅរាត្រីយប់ស្អែកនេះ។ 

វត្ដមាន Chelsea ក្នុងរដូវកាល Premier League នេះទទួលបានការចាប់អារម្មណ៍ច្រើន ក្រោយពីក្រុមនេះ​បានក្លាយជាម្ចាស់ដំណែងកំពូលក្នុងតារាង។​ មិនត្រឹមតែប៉ុណ្ណោះ ការបង្ហាញខ្លួន​មួយរដូវកាលនេះ​ Chelsea មិនធ្លាប់ស្គាល់ពាក្យថាចាញ់ យ៉ាងម៉េចឡើយ ដោយត្រឹមតែស្មើ និង ឈ្នះ ។ ស្របនិងការបង្ហាញ​ខ្លួនលើកនេះ ក្រុមត្រូវធ្វើជាម្ចាស់ផ្ទះ ទទួល West Bromwich Albion ដែលកន្លងមកក្រុមនេះ មិនសូវឮពីពាក្យថាឈ្នះប៉ុន្មានទេ។ ដូច្នោះការប្រកួតនេះ​ក៏ស្ថិតក្នុងការតាមដាន ថាតើ Chelsea ​អាចប្រើ​សមត្ថភាពរបស់ខ្លួនទទួលភ្ញៀវបានល្អយ៉ាងណា ក្នុងនាមជាក្រុមមានមុខមានមាត់ជាងគេ ក្នុងរដូវកាល​Premier League នេះ ។ ដើម្បីដឹងច្បាស់ទាំងអស់គ្នា ចាំមើលការប្រកួតនៅរាត្រីយប់ស្អែក វេលាម៉ោង​ 10:00 pm ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror 

 


 


Tags: Sport News Chelsea vs West Bromwich Albion Premier League