ព័ត៌មានកីឡា៖ ការប្ដេចជ្ញាចិត្ដយ៉ាងធំធេងពី នាយកចាត់ចែងកីឡាកអន្ដរជាតិរបស់ ក្លឹប Barcelona បានបំភ្លឺទៅ ដល់ចង្កោមក្លឹបមួយចំនួន ដែលតែងតែប៉ុនប៉ង Messi ខណៈដែលមាន ក្លឹបនៅអង់គ្លេសច្រើនជាងគេហើយក៏ ហ៊ានចាយលុយច្រើន ជាងគេផងដែរ ។
យោងតាមសម្ដីលោក Ariedo Braida នាយកចាត់ចែងកីឡាអន្ដរជាតិប្រចាំក្រុម Barcelona បានប្រាប់ទៅដល់ក្រុមអ្នកកាសែតថា Barceolona នឹងសម្រេចធ្វើរឿងគ្រប់យ៉ាងឲ្យបានល្អបំផុត ដើម្បីរក្សាបាន Lionel Messi ក្នុងទឹកដី Camp Nou ប៉ុន្ដែផ្ទុយនូវអ្វីដែល ហ៊ានលើកឡើងនេះ ក្រុមក៏ទទួលស្គាល់សមត្ថភាពខ្លួនឯងផងដែរ ថា នឹងមិនមែនជា ដៃគូរប្រជែងចាយលុយ ដូចបណ្ដាក្រុមនៅអង់គ្លេសនោះទេ យ៉ាងណាមិញ ដូចក្រុម Manchester City ជាដើម ។
Lionel Messi នឹងផុតកិច្ចកុងត្រាប្រចាំ ក្រុមនៅ ឆ្នាំ ២០១៩ ហើយក៏ជាពេលវេលាដែល ក្រុម នឹងពិបាកធ្វើការស្មានដឹងណាស់ថាកីឡាករ នឹងអាចត្រូវបានរក្សា រហូតដល់ពេលណា ក្នុង Barcelona នេះ ។ ចំណែកមួយប្រកួតចុងក្រោយនេះ កីឡាករ បានសម្រេចពិន្ទុ ៣ គ្រាប់ជូនក្រុម ដោយជោគជ័យ ល្អឥតខ្ចោះ ដែលជាហេតុកាន់តែមានការចាប់អារម្មណ៍ខ្ពស់ជាងមុនទៅទៀត ។
ដោយ៖ អឿ អ៊ុុយ
ប្រភព៖ irishtimes