CamNews

ព័ត៌មានអន្តរជាតិ 

Hacker ៣នាក់​សារ​ភាព​ថា បាន​វាយ​ប្រហារ​លើ​គេហ​ទំព័រ U.S.និង U.K. ពិត​ប្រាដក

Hacker ចំនួន ៣នាក់ដែលស្ថិតនៅក្នុងក្រុម lulz បានសារភាពទទួលកំហុសថា ខ្លួនពិតជា បាន
វាយប្រហារ គេហទំព័រហិរញ្ញវត្ថុ នៅក្នុងសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេសពិតមែន។  

ទីភ្នាក់ងារព័ត៌មាន The Guardian បានរាយការណ៍ថា Hackerសញ្ញាតិអង់គ្លេសទាំង បីនាក់ មក
ពីក្រុមវាយប្រហារអ៊ីនធឺណេត  LulzSec collective ទីមួយឈ្មោះថា Ryan Ackroyd អាយុ ២៦ឆ្នាំ
ទី២ លោក Jake Davis អាយុ២០ឆ្នាំ និងទី៣ លោក Mustafa Al-Bassam អាយុ១៨ឆ្នាំ   បានសារ
ភាពថា ពួកគេពិតជាបាន Hack គេហទំព័រ ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន Sony គេហទំព័រព័ត៌មាន
អន្តរជាតិ និងគេហទំព័របម្រើ សេវាកម្មសុខភាពជាតិ ប្រចាំចក្រភពអង់គ្លេស។

Hacker ទាំងបីនាក់នេះ ត្រូវបានគេកំណត់ឲ្យទទួល ទោសរបស់ពួកគេនៅថ្ងៃទី ១៤ ខែឧសភា ជា
មួយអ្នកគ្រប់គ្រង់ក្រុម LulzSec hacker  លោក Ryan Cleary ដែលកាលពីឆ្នាំមុន បាន ឆ្លើយទទួល
ទោស ថាបានវាយប្រហារគេហទំព័រ  Pentagon, the CIA, the NHS, News International, PBS,
Sony, Nintendo និង the 20th Century Fox film studio៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ