CamNews

ព័ត៌មានអន្តរជាតិ 

អ្នកគាំទ្រស្លាប់១៦នាក់ ពេលចូលទស្សនា ការប្រគំតន្រ្តី K-Pop នៅកូរ៉េ

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់ មានអ្នកគំាទ្រចំនួន១៦នាក់ បានស្លាប់ ខណៈចូលរួមទស្សនា ការប្រគំតន្ត្រី k-Pop នៃទិវា Pangyo Techno Valley ។ នេះបើយោងតាមការចុះផ្សាយ របស់សារព៌តមានកូរ៉េ។ ដោយឡែកសម្រាប់សារព័ត៌មាន E-Daily ដែលបានផ្សាយនៅ វេលា៧ និង១៥នាទីម៉ោង នៃកូរ៉េខាងត្បូង នៅក្នុងការប្រគំតន្រ្តី ដែលមានសុទ្ធក្រុមតារាចម្រៀងល្បី របស់កូរ៉េចូលរួមសម្តែង ធ្វើឲ្យយុវវ័យរបស់កូរ៉េ ពុះកញ្ជ្រោល ចង់ឃើញផ្ទាល់ នៃការសម្តែងនេះ។

ភាពមិនញញើតញញើម របស់យុវវ័យទំាងអស់នោះ បានធ្វើឲ្យបាត់បង់ជីវិតមួយប៉ប្រិចភ្នែក ក្នុងពេលដែលពួកគេ ធ្វេសប្រហែស ដោយចង់មើលឃើញការសម្តែង ហួសហេតុពេកនោះ ធ្វើឲ្យពួកគេបានធ្លាក់ពីជាន់ទី១០ នៃអាគារចុះមកក្រោម។

ក្នុងពេលនោះដែរ គឺក្រុម 4Minute កំពុងតែសម្តែង ស្រាប់តែឃើញហេតុការណ៍នេះ កើតឡើងធ្វើឲ្យក្រុមពួកនាងតក់ស្លុតយ៉ាងខ្លំាង។ នេះជាហេតុការណ៍មួយ ដែលធ្វើឲ្យអ្នកគំាទ្រគ្រប់រូបត្រូវ តែយល់ដឹងនឹងត្រូវចេះប្រុងប្រយ័ត្ន ក្នុងការចូលរួមទស្សនា តន្រ្តីផ្សេងៗនាលើក ក្រោយៗទៀត៕

- អាន ៖ ក្តៅៗ ៖ ហោចណាស់ ១៦ នាក់ស្លាប់ ១១ នាក់របួស ព្រោះគ្រោះថ្នាក់ កើតឡើង អំឡុងការប្រគុំតន្រ្តី យប់មិញនេះ

- អាន ៖ អ្នកប្រារព្ធ កម្មវិធីប្រគុំតន្រ្តី K-pop បានលោតសម្លាប់ខ្លួន បន្ទាប់ពីឧបទ្ទេវហេតុស្លាប់មនុស្ស ១៦ នាក់

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល

 


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea