CamNews

កីឡាអន្តរជាតិ 

Chelsea សម្រេចចិត្ដផ្ទេរ អ្នកចាំទី ឥតប្រយោជន៍របស់ក្រុម ស្របពេល Arsenal ត្រូវប៉ាន់

ព័ត៌មានកីឡា៖ ព័ត៌មានយ៉ាងក្ដៅគគុក ក្រោយពីត្រូវបានរាយការណ៍ថា អ្នកចាំទីវ័យចំណាស់​របស់ Chelsea កីឡាករ Petr Cech នឹងត្រូវបានក្រុមសម្រេចចិត្ដ ផ្ទេរទៅកាន់ Arsenal នៅដើមខែមករានេះហើយ។ 

Petr Cech វ័យ ៣២ ឆ្នាំ ដែលទើបតែចូលក្នុងទឹកដី Chelsea មិនទាន់បានមួយឆ្នាំពេញផង ពេលនេះត្រូវ​ក្រុមសម្រេច និង​ផ្ទេរ​ទៅឲ្យ Arsenal នៅខែមករាខាងមុខនេះហើយ ។ ស្របនិងព័ត៌មានរាយការណ៍ដូច្នោះ ​Chelsea ត្រូវ​បានគេមើលឃើញថា មិនបានយកចិត្ដទុកដាក់ និង ការលេងរបស់ Petr Cech ឡើយ​ ហើយ ក៏ចាត់ទុក​រួប គាត់ជាកីឡាករម្នាក់ដែលមិនបានប្រយោជន៍ តួយ៉ាង កន្លងមកក្រៅពី ​Thibaut​​ Courtois​ ត្រូវទៅសងជើង ឲ្យ​ក្រុម Atletico Madrid និង ទទួលរងរបួស គាត់គ្មានឱកាសបង្ហាញថ្វី​ជើងរបស់គាត់នោះទេ​។ 

ចំពោះថ្នាក់ដឹកនាំ Arsenal ក្រោយពីដឹងដំណឹងថា មិត្ដចាស់ Chelsea មានបំណងចង់ផ្ទេរចេញ Petr Cech ក៏មានការចាប់អារម្មណ៍ ហើយយល់ព្រមនិងពាក្យសម្ដីសងខាង (មានព័ត៌មានខ្លះលើកឡើងថា អ្នក​ទាំងពីរបានស្រេចជាផ្លូវការហើយ ) ។ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ dailystar 


Tags: Sport News Chelsea Arsenal Petr Cech