មនុស្សមួយក្រុមនៅប្រទេសឥណ្ឌា មានទំនៀមទម្លាប់ស៊ីសាច់មនុស្សស្លាប់ បែបនេះ គ្រាន់តែស្ដាប់
ក៏មានអារម្មណ៍ថា គួរឱ្យខ្លាច។
កុលសម្ព័ន្ធ Aghori Babas រស់នៅក្នុងតំបន់ Varanasi ប្រទេសឥណ្ឌា ត្រូវបានគេដឹងថា ជាក្រុម
មនុស្សស៊ីសាច់មនុស្សស្លាប់។ ទំនៀមទម្លាប់នេះ ធ្វើឱ្យប្រជាជនក្នុងតំបន់ មានការភ័យខ្លាច ហើយ ក៏បានធ្វើឱ្យអ្នកស្រុកក្រៅចាប់អារម្មណ៍ ក្នុងនោះ ថ្មីៗនេះ ជាងថតរូបជនជាតិអៀកឡង់ម្នាក់ គឺ
លោក Darragh Mason អាយុ ៣៧ឆ្នាំ បានបង្ហាញនូវភាពក្លាហាន ដោយបានរស់នៅជាមួយក្រុម
មនុស្សខាងលើ ដើម្បីស្វែងយល់អំពីទំនៀមទម្លាប់ និងការរស់នៅដោយភាព ចម្លែកនេះ។
Darragh Mason ឱ្យដឹងថា ៖ “ជនជាតិ Aghori តែងតែស្រង់សាកសពពីទន្លេគង្គា (Ganga) ដើម្បី
យកមកស៊ី។ លលាដ៍ក្បាល ដែលបានមកពីកន្លែងបូជាសព នឹងត្រូវបានប្រើប្រាស់នៅក្នុងពិធី
បុណ្យនានា ដោយសារថា ពួកគេជឿថា អំណាចគឺបានមកពីមនុស្សស្លាប់។ ក្រុមមនុស្សនេះ យល់
ថា ខ្លួនឯងជាវណ្ណៈទាបបំផុត ក្នុងសង្គម ដូច្នេះ ពួកគេក៏តែងតែស្លៀកពាក់ដាច់រហែក និងទុកសក់
ពុកមាត់វែងៗ”។
បើទោះជាទំនៀមទម្លាប់ស៊ីសាច់សាកសព វាគួរឱ្យព្រឺក្បាល ប៉ុន្ដែ ជនជាតិ Aghori ក៏ជាមនុស្សល្អ។
ពួកគេចូលចិត្តធ្វើបុណ្យ និងកសាងមជ្ឈមណ្ឌលថែមទាំ និងព្យាបាលអ្នកជម្ងឺឃ្លង់ផងដែរ។ គិតមក
ដល់ពេលនេះ ពួកគេ បានព្យាបាលអ្នកជម្ងឺឃ្លង់ងធ្ងន់ធ្ងរ ចំនួន ៩៩,០៤៥នាក់ និងអ្នកជម្ងឺឃ្លង់កម្រិត
ស្រាល ចំនួន ១៤៧,៥០៣នាក់ ឱ្យជាសះស្បើយដូចធម្មតា។
ខាងក្រោម ជាវីដេអូ បង្ហាញអំពីសកម្មភាពប្រតិបត្តិទំនៀមទម្លាប់ របស់ជនជាតិ Aghori Babas
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/SH