CamNews

ម៉ូតូ 

ម៉ូតូ MV Agusta Brutale 1090 R ស៊េរីថ្មី ឆ្នាំ២០១៤ មានល្បឿនលឿនជាង Yamaha R1 និង CBR

ម៉ូតូ  MV Agusta Brutale 1090 R ស៊េរីថ្មី ឆ្នាំ២០១៤ គឺជាប្រភេទម៉ូតូធំ  ដ៏ស្រស់ស្អាត និង​ទាក់ទាញ
បំផុត សំរាប់យុវវ័យសម័យថ្មី ដែលនិយមចូលចិត្តលេងម៉ូតូធំ បែប Sport។

ម៉ូតូ  MV Agusta Brutale 1090 R ស៊េរីថ្មី ២០១៤ ដ៏ស្រស់សង្ហានេះ ត្រូវបានរចនាម៉ូដ និង តុបតែង
ឡើងយ៉ាងប្រណិត ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត មានអំពូលបំភ្លឺភ្លើងខាងមុខ មានភ្នែកមូលមួយ
បំពង់ផ្សែងស៊ីមាំងភ្លោះនៅចំហៀងខាងស្តាំ អមជាមួយនឹងសំបកកង់បែប Sport ដ៏ធន់ស្វិតមាំអាច ធ្វើដំណើរផ្លូវជិតឆ្ងាយប្រកបដោយសុវត្ថិភាពខ្ពស់។

ជាពិសេស ម៉ូតូ  MV Agusta Brutale 1090 R មានកំលាំងម៉ាស៊ីន ដល់ទៅ ១០៧៨សេសេ ល្បឿន
លឿនជាង Yamaha R6, R1, និង Honda CBR 1000cc អាចបើកបរបានល្បឿន ១៦៤ម៉ាយ/ម និង
មានតំលៃ ១៥,០១០អឺរ៉ូ៕

សូមទស្សនា វីដេអូ ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Motorcycle 2014 MV Agusta Brutale 1090 R