បើតាមការអោយដឹងពីទំព័រសារព័ត៌មាន indiatimes ដែលទើបតែបានចេញផ្សាយកាលពី
វេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា ស្រ្តីជាម្តាយជនជាតិឥណ្ឌាម្នាក់ ត្រូវបាន
រកអោយឃើញ បានផ្តល់កំណើតដល់កូនប្រុសរបស់ខ្លួន ដោយគេមានសុខភាពល្អប្រពៃតែ
អ្វីដែលនឹកស្មានមិនដល់នោះគឺថា ទារកតូចនោះបែរជាគ្មានក្បាលទៅវិញ។
លើសពីនេះទៅទៀត បើតាមការអោយដឹងពីលោកវេជ្ជបណ្ឌិត Dr. Shilpa Ambekar បាន
បញ្ជាក់អោយដឹងថា វាគឺជារឿងអភ្ភូតហេតុមួយដែលនឹកស្មានមិនដល់ ខណៈពេលដែលទា
រកតូចមិនមានកាយសប្បទាគ្រប់គ្រាន់រូបនេះ អាចចាប់កំណើតបានក៏ព្រោះតែគេមានត្រឹម
តែពោះដោយគ្មានក្បាល ក និង មុខនោះទេ " Dr Ambekar said the baby only had an
abdomen and no head, neck or face. " ។
គួរបញ្ជាក់ផងដែរថា រឿងហេតុដែលមិនគួរអោយជឿនេះ បានកើតឡើងនៅឯមន្ទីរពេទ្យ
Bombay Hospital ដែលមានទីតាំងនៅក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ ។
ដោយឡែក បើនិយាយពីការវិវត្តន៍នៃទារកតូចរូបនោះ មិនទាន់បានបញ្ជាក់ច្បាស់នៅឡើ
យទេ ស្របពេលដែលឪពុកម្តាយរបស់គេ បានស្នើសុំមិនបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ indiatimes