CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង ប្រកាសពី មធ្យោបាយ ប្រឆំាងនឹងអាមេរិក

ព្យុងយ៉ាង៖ សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជានិត កូរ៉េ ឬកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ
បាននិយាយថា «ខ្លួននឹងប្រើប្រាស់ អំណាចផ្នែកយោធា ដើម្បីប្រឆំាងនឹង សហរដ្ឋអាមេរិក»
បន្ទាប់ពីមានសកម្មភាព នៃការ ឈ្លានពានចុងក្រោយ របស់អាមេរិក កាលពីប៉ុន្មានថ្ងៃមុន។
នេះបើផ្អែកតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានរដ្ឋ កូរ៉េខាងជើង KCNA។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៣
ដោយផ្អែកតាម របាយការណ៍របស់ KCNA ដែលបានផ្សាយនៅ ថ្ងៃព្រហស្បតិ៍នេះ នូវអត្ថបទ
ទំាងស្រុង នៃសេចក្តីថ្លែង ដោយមេ បញ្ជាការកងទ័ព ប្រជាជនកូរ៉េ ទទួលបន្ទុកគ្រប់ ប្រតិបត្តិការ
ទំាងអស់ ដែលអគ្គមេបញ្ជាការ កំពូលរូបនេះ បាន អនុម័តលើសេចក្តីសម្រេច ក្នុងការប្រឆំាងនឹង
អាមេរិកនេះ។

នៅក្នុងសេចក្តីថ្លែងនោះបានឲ្យដឹងថា «រយៈពេលជាច្រើនថ្ងៃ និងច្រើនខែដែល បានកន្លងទៅ
ក្នុងប្រទេសកូរ៉េ ខាងជើង ដែលស្ថិតក្នុងគ្រោះថ្នាក់ នៃសង្គ្រាម ប៉ុន្តែគេមិនដែលរំពឹងថា ឧបទ្វីប
កូរ៉េ ទំាងមូល នឹងត្រូវប្រឈមនឹង គ្រោះថ្នាក់ នុយក្លេអ៊ែរនោះទេ រហូតមកដល់ថ្ងៃនេះ។

សេចក្តីថ្លែងនោះបន្តថា «កងទ័ព និងប្រជាជនរបស់កូរ៉េខាងជើង ទំាងអស់គ្នានឹងប្តេជ្ញា ដើម្បី
ការពារបូរណភាព ទឹកដីរបស់កូរ៉េខាងជើង និងដើម្បីការពារពី សង្គ្រាមនុយក្លេអ៊ែរ របស់អា-
មេរិក ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ