CamNews

កីឡាអន្តរជាតិ 

Lionel Messi ឈឺចាប់ ស្ទើរក្ស័យក្រោយចាញ់ដៃ Chile ក្នុងវគ្គផ្ដាច់ព្រ័ត្រ

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិ អាហ្ស៊ង់ទីន កីឡាករ Lionel Messi បានសម្ដែង ពីភាព​សោក​ស្ដាយ នឹងឈឺចាប់បំផុត សម្រាប់លទ្ធផលបរាជ័យ Copa America ក្រោមថ្វីដៃជម្រើសជាតិ Chile ដែល​ជាម្ចាស់ផ្ទះ ។​

Messi បានបង្ហាញពីភាពសោកស្ដាយចំពោះការបាត់បង់ឱកាសជាម្ចាស់តំណែង គ្រងពានរង្វាន់ Copa America 2015 ក្រោយលទ្ធផល បង្ហាញពីការស៊ុតបាល់គ្រាប់ប៉េណង់ទី ដោយលទ្ទផល ៤-១ ។ Messi បានទទួចថា" គ្មានអ្វីឈឺចាប់ជាងការបរាជ័យក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រនោះទេ ប៉ុន្ដែទោះជាយ៉ាងណាក៏​ដោយ ខ្ញុំសូមអរគុណសម្រាប់ការគាំទ្រ ក្នុងកំលុងពេលពេញ មួយរដូវកាលប្រកួត នេះ"។

Messi ព្រមទាំងមិត្ដរួមក្រុម របស់ខ្លួន ក៏មានប្រិយមិត្ដមួយចំនួន នឹង ប្រព័ន្ធផ្សព្វផ្សាយខ្លះ ធ្វើការរិះគន់ មិនតិច​នោះទេ លើទម្រង់លេងរបស់ កីឡាករ។  ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏មានអំណះអំណាងខ្លះយល់ថា កីឡាករ អាចនឹងចាកចេញពី ក្រុមជម្រើសជាតិ ដោយឆាប់រហ័ស ទៀតផង។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ sports.ndtv


Tags: Sport News Messi