CamNews

រូបភាព 

Alonso Mateo បេក្ខភាពអ្នកលេងម៉ូតសម្លៀក វ័យក្មេង ល្បីបំផុតនៅលើ Instagram

ព័ត៌មានរូបភាព ៖ ពិតណាស់ ប្រិយមិត្ត មិត្តអ្នកអាន កាលពីពេលកន្លងទៅ ធ្លាប់បានដឹងក៏
ដូចជាធ្លាប់បានស្គាល់  នូវតារាបង្ហាញម៉ូតសម្លៀកបំពាក់  ស្រស់ៗស្អាត និងស្រស់ៗសង្ហា
ខណៈពេលដែលពួកគេទាំងអស់នោះគឺជាយុវវ័យ។

ដោយឡែក  នាខណៈនេះ លោកអ្នក  ដែលជាប្រិយមិត្តទំព័រសារព័ត៌មានកំសាន្ត ខេមញូវ
ពិតជាចម្លែកចិត្ត ប្លែកអារម្មណ៍ ស្របពេលដែលទំព័រយើងខ្ញុំ សូមណែនាំអោយស្គាល់ក្មេង
ប្រុសវ័យ ៥ ឆ្នាំម្នាក់ឈ្មោះ Alonso Mateo។ Alonso Mateo  មិនមែនជាក្មេងប្រុសតូចធម្ម
តានោះទេ ពោលគឺ  គេគឺជាក្មេងប្រុសបង្ហាញម៉ូតសម្លៀកបំពាក់តូច  ដែលទទួលបានការ
ពេញនិយមជាខ្លាំង នៅលើបណ្តាញសង្គម Instagram  នោះគឺ  មានអ្នក  followers  ដល់
ទៅ២,៥០០ នាក់ឯណោះ ។ Mateo គេមានឪពុកជាអ្នកជំនាញខាងហរិញ្ញវត្ថុ ស្របពេល
ដែលគេមានម្តាយ  ជាអ្នករចនាម៉ូតសម្លៀកបំពាក់    ជួយជ្រំជ្រែងផងនោះ Mateo ក៏បាន
ចាប់ផ្តើមចូលចិត្ត    តុបតែងខ្លួន និង  លេងម៉ូតសម្លៀប  ប្រៀបដូចជា  បុរស  Highclass
ដូច្នេះដែរ     ។  ជ្រាបកាន់តែច្បាស់  តាមដានទស្សនាបណ្តារូបភាព  ខាងក្រោមនេះទាំង
អស់គ្នា ៖

ដោយ ៖ ពិសី
ប្រភព ៖ morefm


Tags: international news strange news video news pics