នៅក្នុងថ្នាក់រៀនមួយ អ្នកគ្រូបានប្រើសិស្សម្នាក់ឈ្មោះប្រុញ អោយយក អ៊េប៉ុង លុបក្តារ
ខៀនទៅជ្រលក់ទឹក លុបក្តារខៀន ដើម្បីកុំឱ្យហុយដីស។ ប្រុញរត់ទៅ មួយភ្លែត ហើយ
ត្រឡប់មកវិញភ្លាម។
អ្នកគ្រូ៖ ឯងទៅជ្រលក់ទឹកអី បានជាលឿនម្ល៉េះប្រុញ!
ប្រុញ៖ បាទ! អ្នកគ្រូ នៅក្នុងបន្ទប់ទឹក គ្មានទឹកទេ ហេតុនេះហើយ ទើបខ្ញុំជ្រលក់ទឹក
នោមខ្ញុំបន្តិចទៅ !
អ្នកគ្រូ៖ សីលធម៌ឯងក៏ខ្សោយម្ល៉េះប្រុញ?
ប្រុញ៖ បាទ! ពិតមែនហើយ អ្នកគ្រូ កាលរៀន សីលធម៌ ថ្នាក់ទី ៤ ទី៥ ខ្ញុំបានពិន្ទុធ្លាក់
តែរហូតគឺពិន្ទុ ៣ ឬ ៤ ប៉ុណ្ណោះ ដូច្នេះហើយ បានជាខ្ញុំឈ្លើយចឹង!
អ្នកគ្រូ៖ ប្រុញ !នៅផ្ទះឯង ឈ្លើយអញ្ចឹងដែរឬទេ?
ប្រុញ៖ បាទ! អ្នកគ្រូ ខ្ញុំឈ្លើយកប់ស៊េរី គ្រប់កន្លែង ម៉ង!
អ្នកគ្រូកាន់តែខឹងខ្លាំង៖ ខ្ញុំនឹងផ្តល់ពត៌មាន ទៅអោយឳពុក-ម្តាយឯងបានដឹង!
ប្រុញ៖ មិនចាំបាច់ទេ អ្នកគ្រូ! ពត៌មាន ប៉ាខ្ញុំតាមដានរាល់ថ្ងៃនឹង មិនថាពត៌មានជាតិ
ពត៌មានអន្តរជាតិ ព្រោះប៉ាខ្ញុំ មើលកាសែតរាល់ថ្ងៃ ។
អ្នកគ្រូ៖ ឈ្លើយ កប់ស៊េរី មែន!!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke