CamNews

ភាពយន្ត 

រឿង This Is Us របស់​ One Direction ទទួលបានចំណាត់ថ្នាក់លេខ ១​ នៅ Box Office

ទស្សនិកជនបានដឹងរួចមកហើយថា ក្រុមចំរៀងបុរស ចក្រភពអង់គ្លេស One Direction ទើប
តែដាក់បញ្ចាំង ភាពយន្តឯកសារមួយ ដែលមានចំណងជើងថា This Is Us ។ រឿង This Is Us
គឺជាភាពយន្តឯកសារ ដែលបានផ្តិតយក សកម្មភាពពីការសប្បាយ កើតទុកលំបាកទាំងអស់
របស់ពួកគេ យកមកចងក្រងធ្វើជា ខ្សែភាពយន្ត ។



ភាពយន្តឯកសារ This Is Us ដណ្តើមបានចំណាត់ថ្នាក់លេខ ១ ដែលរកប្រាក់ចំណូលបាន ១៧
លានដុល្លារ ក្នុងសប្តាហ៍ដំបូងៗនេះ ដែលទិន្នន័យទទួលបានពី Box Office ។ តែប្រាក់ចំណូល
នេះគឺនៅតិចជាង ភាពយន្តឯកសាររបស់ Miley Cyrus : Best of Both Worlds Concert Tour នៅ
ឡើយដែលទទួលបានប្រាក់ចំណូល ៣១,១ លានដុល្លារ ហើយនិង Never Say Never របស់
Justin Bieber ដែលទទួលបានប្រាក់ចំណូល ២៩,៥ លានដុល្លារ ។



បើទោះបីជាមិន អាចរកប្រាក់ចំណូលបានច្រើន ពីភាពយន្ត This Is Us នេះច្រើនដូចតារាៗ ទាំង
២ ខាងលើមែន តែយើងតែអាចចាត់ទុកថា វាជាជោគជ័យមួយដ៏ធំ ព្រោះរឿង This Is Us មិនសួវ
ជាប្រើប្រាស់ទឹកប្រាក់ច្រើន ដើម្បីផ្សព្វផ្សាយប៉ុន្មានឡើយ ៕

 


ដោយ ៖ លីលី
ប្រភព ៖ box office 


Tags: one direction music video singer single boyband star this is us movie