CamNews

តន្រ្តី 

វីដេអូចម្រៀង "Water Bee" ពិរោះ រឿងស្នេហាពិតគូស្នេហ៍មួយគូ ដោយ Manith Jupiter

"Water Bee"... "Water Bee"... "Water Bee"... "Would you marry me"... "Would
you marry me"
គឺជាបណ្តាឃ្លាពិរោះៗនៅក្នុងបទចម្រៀងថ្មីមួយរបស់ Manith Jupiter
ដែលកំពុងទទួលការពេញ
និយមពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេតយ៉ាងច្រើន។

"Water Bee" ដែលមានន័យថាទឹកឃ្មុំ "Honey" គឺជាបទចម្រៀងមនោសញ្ចេតនាមួយបទ រៀបរាប់
ពីរឿងពិតរបស់គូស្នេហ៍មួយគូដែលបានជួបគ្នាដោយចៃដន្យ ហើយបានស្គាល់គ្នា ទាក់ទងគ្នារៀង
រាល់ថ្ងៃ រហូតដល់ចុងក្រោយបានរៀបការជាមួយគ្នាដូចបំណង។

អ្នកទាំងអស់គ្នាប្រហែលឆ្ងល់នឹងចំណងជើងបទចម្រៀងហើយមើលទៅ ហេតុអីបានមិនដាក់ថា
" Honey" បែរជាដាក់ថា "Water Bee" ដូចជាអ្នកមិនចេះអង់គ្លេសទៅវិញ? តាមពិតគឺមិនមែន អ្នក
ដាក់ចំណងជើង គាត់មិនចេះអង់គ្លេសទេ មូលហេតុមានតែមួយគត់គឺ បទចម្រៀងនេះនិយាយពី
រឿងស្នេហាពិតរបស់គូស្នេហ៍មួយគូ ហើយចាប់ពីពេលស្រលាញ់គ្នាមកគេទាំងពីរនាក់តែងតែហៅ
គ្នាថា "Water Bee" ជំនួសឲ្យពាក្យ "Honey" នេះជាមូលហេតុនៃចំណងជើងបទចម្រៀងនេះ។

សូមទស្សនាវីដេអូចម្រៀងមនោសញ្ចេតនាដ៏ពិរោះខាងក្រោមនេះ ទាំងអស់គ្នា ^.^

ស្រលាញ់គ្នាដោយភាពស្មោះត្រង់ តស៊ូនៅជាមួយគ្នាគ្រប់កាលៈទេសៈ ជាគន្លឹះនៃត្រើយសុភមង្គល
នៅក្នុងជីវិត។ ចូរស្រលាញ់មនុស្សជាទីស្រលាញ់របស់ខ្លួន ឲ្យច្រើនៗណា !

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: water bee Manith Jupiter video music entertainment