CamNews

កីឡាអន្តរជាតិ 

Carlo Ancelotti បដិសេធនឹងការរិះគន់ពីអ្នកគាំទ្រ លើឥរិយាបថ Ronaldo ចំពោះមិត្ដរួមក្រុម

ព័ត៌មានកីឡា៖ លោក Carlo Ancelotti គ្រូបង្វឹកនៅក្នុងក្រុម Real Madrid បានទទួចពាក្យសម្ដីកាន់ជើងខ្សែ​ប្រយុទ្ធរបស់ខ្លួន កីឡាករ Ronaldo លើឥរិយាបថមិនសមរម្យរបស់កីឡាករ ចំពោះការខកខានស៊ុតបាល់​បញ្ចូលទី បន្ទាបពីកីឡាករ​ Alvaro Arbeloa បានស៊ុតបញ្ចូលមុន ។ 

Ronaldo បានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រិយមិត្ដគាំទ្រ របស់ក្រុម លើការបញ្ចេញកំហឹងរបស់ខ្លួនបន្ទាប់ពីកីឡាករ​ Alvaro Arbeloa បានស៊ុតបាល់បញ្ចូលទី​បាន មួយគ្រាប់កាត់មុខ ធ្វើឲ្យមានការខឹងច្រឡោតជាខ្លាំង​។ ទន្ទឹមនឹងការរិះគន់ខ្លាំងដូច្នោះ ថ្នាក់ដឹកនាំក្រុម លោក Carlo Ancelotti បែជាមានការយល់ស្រប​នឹង​ទង្វើរបស់ កីឡាករទៅវិញ ដោយហេតុគាត់អះអាងថា គាត់មានការភ្ញាក់ផ្អើល នឹង មហិច្ឆិតា​​ត្រេកត្រអា​ចង់​បានរបស់ Ronaldo ណាស់ ដែលនេះជាអត្ដចរិកធម្មជាតិ ធ្វើឲ្យគាត់អាចឈានទៅដល់ជោគជ័យរកគ្រាប់បាល់បានដល់ទៅ ៥០ ក្នុងមួយរដូវកាល  ។ ប៉ុន្ដែគាត់មិនយល់ថា ហេតុអ្វីបានជា​ ប្រិយមិត្ដជាច្រើនបែជា រិះគន់គាត់ទៅវិញ​ ដោយឡែកកន្លងមក តាមអ្វីដែលធ្លាប់ដឹងកន្លងមក គាត់ធ្វើអ្វីមិនដែលសប្បាយចិត្ដនោះទេ ជាមួយនឹងការបរាជ័យដែល​កើត​មាន​។​


ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News Ronaldo