CamNews

តារា 

ប៊ុន ផៃលីន ផ្ដាំទៅអ្នក​ អូស្រ្តាលី កុំពូកែហែកហួរ ខ្លាំងពេក

ភ្នំពេញ៖ តារាសម្ដែង ល្បីខាងសិចស៊ីញាក់សាច់ ដើមទ្រូងស្អាត កញ្ញា ប៊ុន ផៃលីន ដែលត្រូវបាន បណ្ដាញសារព័ត៌មាន ក្នុងស្រុកចុះផ្សាយ ពីរឿងនាង បណ្ដើរផ្កាយបី ទៅខួបកំណើតនាង សេង សូណា ដែលសុទ្ធសឹង តារាសម្បូរដើមទ្រូងដូចគ្នា ហើយត្រូវបាននាងខឹងសម្បារ នឹងការចុះផ្សាយ នោះយ៉ាងខ្លាំង ព្រោះតែធ្វើឲ្យលោកផ្កាយ៣ អាក់អត់ចិត្តចំពោះនាង។ ការចុះផ្សាយនោះ ធ្វើឲ្យ ប៊ុន ផៃលីន ក្ដៅក្រហាយនៅមិនសុខ ធ្វើឲ្យនាងរកមុខអ្នកចុះផ្សាយ នឹងកែព័ត៌មាននាង ឲ្យបានលឿនបំផុត ព្រោះបុរសមានលុយម្នាក់នោះ គ្រាន់តែរាប់អានគ្នាប៉ុណ្ណោះ ហើយមិនមែនតែនាងទេ អ្នកសិល្បៈផ្សេងក៏ដូចគ្នា ។ ការចុះផ្សាយធ្វើឲ្យ នាងខូចខាត ច្រើន ជាងចំណេញ ។

មិនត្រឹមតែព្រមានអ្នកកាសែតទេ ប៊ុន ផៃលីន ថែមទាំងផ្ដាំផ្ញើរដល់អ្នក ដែលរស់នៅអូស្ត្រាលី ពិសេសអ្នកពូកែ និយាយដើមនាង សុំកុំពូកែនិយាយដើមគេពេក ព្រោះអ្នកនៅស្រុកខ្មែរ មិនជាអ្វីមធ្យម សំខាន់អ្នកនៅ ក្រៅប្រទេសឯណោះ គ្រាន់តែររឿងចុះផ្សាយភា្លម នាងត្រូវបានគេនិយាយ ពេញអូស្ត្រាលី ធ្វើឲ្យក្ដៅក្រហាយ នៅមិនសុខ ។ កញ្ញា ប៊ុន ផៃលីន បន្តថា សុំឲ្យអ្នកនៅអូស្ត្រាលីនោះ ឈប់និយាយអ្វី មិនពិតពីនាងទៀត មធ្មតាទេរឿងព័ត៌មានអ្នកសិល្បៈ អ្នកណាក៏មានដែរ គ្រាន់តែអ្នកទទួលព័ត៌មាន ត្រូវរួមផ្សំជាមួយការ ពិចារណាផង ។

ប៊ុន ផៃលីន ផ្ញើរសារនេះ អាចធ្វើឲ្យអ្នកនិយាយដើមទាំងឡាយ កាត់បន្ថយការនិយាយហែកហូរខ្លះ ។ ប៉ុន្តែមនុស្សម្នាក់ ដែលអាចក្លាយ ជាប្រធានបទ របស់អ្នកដទៃនិយាយ មិនមែនជារឿងធម្មតាឡើយ ដូចនេះនាងគួរតែ រីករាយវិញទើបត្រូវ ។ សម្រាប់ ប៊ុន ផៃលីន នេះគេឃើញថា នាងបានវិវឌ្ឈន៍ខ្លួន កាន់តែស្អាតៗ ឯលុយកាក់ ក៏ហាក់ហូហៀរជាងមុន ខុសឆ្ងាយពីចូលសិល្បៈដំបូង មើលមិនយល់ថា អ្វីជាអ្វី តែរឿងការងារសិល្បៈវិញ ហាក់មិនមានអ្វីជាដុំកំភួនឡើយ ។ ប៊ុន ផៃលីន បានត្រឹមរាំក្នុងការថតបទចម្រៀង របស់ផលិតកម្មក្រៅប្រទេស និងច្រៀងតិចតួច តែរឿងសិចស៊ី ទើបជាចំណុចក្រៅ របស់មហាជន ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh