CamNews

តន្រ្តី 

Last Gangnam Christmas បង្កមានការភ្ញាក់ផ្អើលបុណ្យ Noel

បទចម្រៀងដែលតែងតែចាក់ផ្សាយនៅក្នុងឱកាសបុណ្យណូអែល "Last Christmas" របស់ Wham
ត្រូវបានគេយកមកកាត់ត ផ្គុំជាមួយនឹងបទ "Gangnam Style" របស់ PSY ដើម្បីបង្កើតបានជា clip
សប្បាយរីករាយមួយ។

ក្រោយពីត្រូវបានបង្ហោះឡើងនៅលើគេហទំព័រចែករំលែក Vimeo, clip របស់ DJ Paolo Monti ត្រូវ
បានអ្នកទស្សនាច្រើន និងវាយតំលៃខ្ពស់ ព្រោះតែមានការផ្គុំមានការស៊ីចង្វាក់ល្អរវាងរូបភាព និង
ភ្លេង។

ការបង្ហាញខ្លួនចំពេលវេលាដែលពិភពលោកទាំងមូលកំពុងតែរៀបចំទទួលស្វាគមន៍បុណ្យណូអែល
បានធ្វើឲ្យ Wham vs PSY - Last Gangnam Christmas ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើននៅ
លើគេហទំព័របណ្តាញសង្គមនានា ពីសំណាក់អ្នកនិយមលេងអ៊ិនធឺណេត។

សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖

ដោយ៖ សិលា
ប្រភព៖ VE


Tags: Last Gangnam Christmas Christmas entertainment music Psy