CamNews

តារា 

មាស សុខសោភា ស្ទុះខ្លាំងចុងឆ្នាំ ដោយសារបទ​ "ស្នេហ៍អាថ៌កំបាំង"

ភ្នំពេញ៖ កំពូលតារាចម្រៀង មាស សុខសោភា ហាក់កំពុងតែមានប្រៀប ជាងគូប្រជែងនានា ព្រោះនាងហាក់លេចធ្លោរ ក្នុងរឿងសប្បុរធម៌ច្រើន ពិសេសបទចម្រៀង មិនសូវចំឡងពីគេ បានវាយលុកលើទីផ្សារ មិនឈប់មិនឈរ ធ្វើឲ្យប្រជាប្រិយភាព ឡើងក្រឺតៗ ដូចទឹកជន់ខែវស្សា ។ បទចម្រៀង ដែលធ្វើឲ្យ មាស សុខសោភា កំពុងតែឡើងកូដនេះ ត្រូវបានគេសង្កេតឃើញថា អ្នកនិពន្ធឲ្យច្រៀង មានតែពីរនាក់ប៉ុណ្ណោះ គឺកវីនិពន្ធ លោក យឹម តាស្រង់ និង កវិនិពន្ធវ័យក្មេង ស្លាបប៉ាកាមាស លោក សោម ដូរ៉េ ។

ក្នុងស្ថានភាព ជាក់ស្ដែងបទចម្រៀង របស់ មាស សុខសោភា ត្រូវបាននិពន្ធដោយ យឹម តាស្រង់ ច្រើនជាង ប៉ុន្តែបទចម្រៀងល្បីខ្លាំង គឺមានតែកវី សោម ដូរ៉េ ទេ ដែលទទួលបានការគាំទ្រច្រើន ពីមហាជន ជាពិសេសយុវវ័យ ។ ជាក់ស្ដែងដូចជាបទ "លើលោកនេះខ្ញុំស្រឡាញ់ ម៉ាក់ខ្ញុំជាងគេ" ជាបទល្បីមិនចេះសាប ពិសេសបានបញ្ជាក់ពីអត្ថន័យ ដ៏ធំធេងនៃក្ដីស្រឡាញ់ ចំពោះកូនទៅកាន់ម្ដាយ និងចំពោះម្ដាយមកកូនវិញ ។
ថ្មីៗនេះ បទរំជួលអារម្មណ៍ពី មាស សុខសោភា បានមកដល់ទៀតហើយ គឺបទ "ស្នេហ៍អាថ៌កំបាំង" បានផ្សព្វផ្សាយ ពីផលិតផល ក្រែមលាបមាត់មួយ តែវាពីរោះរណ្ដំ ជាងបទពាណិជ្ជកម្មធម្មតាៗ ព្រោះការសរសេរ និង ពាក្យពេចន៍ ក្នុងចម្រៀងយុវវ័យបំផុត ស្ដាប់ហើយ ដូចជាព្រឺសំបុរណាស់ ។

លោក សោម ដូរ៉េ បាននិយាយប្រាប់ LookingTODAYថា លោកមិនហ៊ានទទួលថា សរសេបទចម្រៀងឲ្យ មាស សុខសោភា បានល្បីល្បាញជាង លោក យឹម តាស្រង់ទេ ព្រោះលោក យឹម តាស្រង់ ជាអ្នកនិពន្ធជើងចាស់ និងមានបទពិសោធន៍ច្រើនឆ្នាំ ចំណែកលោកវិញ មានបទពិសោធន៍ តិចជាង មិនអាចប្រៀបធៀបគ្នាបានឡើយ ។ កាដូឆ្នាំថ្មីសម្រាប់ អ្នកគាំទ្រ ពី មាស សុខសោភា គឺសូឡូ អាល់ប៊ុម ដែលលោកនិពន្ធ បទថ្មីទាំងអស់ សម្រាប់នាង ។ ថ្វីត្បិតតែ លោក សោម ដូរ៉េ មិនហ៊ានទទួលយក ការពិត តែទស្សនិកជន បាននិយាយដូចៗគ្នាថា លោក ដូរ៉េ សរសេរបទចម្រៀង ចំបេះដូងអ្នកស្ដាប់ច្រើន ពិសេសភ្លេងទាក់ទាញអារម្មណ៍ បំផុត ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh