CamNews

ម៉ូតូ 

ម៉ូតូ Ducati Hypermotard ជំនាន់ថ្មី ២០១៤ មានរាងប្រណិត និង ទាក់ទាញបំផុត

បច្ចុប្បន្ននេះ ម៉ូតូធំ គឺជាទីផ្សារមួយដ៏ពេញនិយមបំផុត នៅលើពិភពលោក ដោយសារតែ ចំនួនអ្នក ជិះម៉ូតូធំចេះតែកើនឡើង ពីមួយថ្ងៃ ទៅមួយថ្ងៃ។ ជាពិសេស ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារម៉ូតូធំ នៅកម្ពុជាបាននាំចូលនូវប្រភេទម៉ូតូធំគ្រប់ប្រភេទដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់នៅក្នុងស្រុក។

ម៉ូតូ Ducati គឺជាប្រភេទម៉ូតូធំ ដ៏ប្រណិត ដែលបានប្រែក្លាយខ្លួនយ៉ាងស្រស់ស្អាត ពីមួយជំនាន់ទៅ មួយជំនាន់ ដែលទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកចូលចិត្តប្រើប្រាស់ ឬ លេងម៉ូតូធំ នៅគ្រប់តំបន់ទាំងអស់លើពិភពលោក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺថ្មីៗ ម៉ូតូ Ducati បាន ចេញនូវប្រភេទម៉ូតូធំ ជំនាន់ក្រោយ ស៊េរីថ្មី ឆ្នាំ២០១៤ ដែលមានឈ្មោះថា Ducati Hypermotard។

ម៉ូតូ Ducati Hypermotard ដ៏ទាក់ទាញនេះ ពិតជាបានរចនាម៉ូដ និង តុបតែឡើងយ៉ាងល្អឥត ជា មួយនឹរូបរាងដ៏ស្រស់សង្ហា មានកំលំាងម៉ាស៊ីនខ្លាំង ដល់ទៅ​ ៨២១សេសេ និង មានតំលៃ១១,៩៩៥ ដុល្លារ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Motorcycle 2014 Ducati Hypermotard