សិល្បករចម្លាក់ជនជាតិអង់គ្លេសលោក Stuart Murdoch បានបង្កើតស្នាដៃដ៏ពិសេសមួយ
ដើម្បីអង្គាសប្រាក់ជួយដល់អតិតទាហាន នោះគឺរថក្រោះធំមួយដែលត្រូវបានធ្វើឡើងពី
សម្បកប្រអប់កាតុងសម្រាប់ដាក់ស៊ុត។
សិល្បករចម្លាក់ជនជាតិអង់គ្លេសរូបនេះ បានប្រើប្រាស់ប្រអប់ក្រដាសកាតុងដាក់ស៊ុត ចំនួន
៥.០០០ប្រអប់ ដែកគោល ១០.០០០ដើម ជ័រកាវ ២៦លិត្រ ទឹកថ្នាំព័ណ៌ ១៥លីត្រ ដែកគោល
ក្បាលធំ ៥.០១៣ដើម និង ដែកថែម ៨០ម៉ែត្រ ដើម្បីច្នៃជារថក្រោះមួយត្រូវតាមទំហំពិតៗ
របស់វា។ ប្រភេទរថក្រោះដែល Murdoch ជ្រើសរើសមកធ្វើគំរូ គឺ Challenger 2 ។
ប្រការដែលគួរនិយាយនោះគឺ Murdoch នឹងក្រុមការងាររបស់លោក ចំណាយពេលត្រឹមតែ
៣ សប្ដាហ៍ប៉ុណ្ណោះក្នុងការបង្កើតរថក្រោះពិសេសនេះ។
ស្នាដៃនេះនឹងត្រូវបានដាក់តាំងបង្ហាញនៅថ្ងៃទី ៤ មិនាខាងមុខ នៅមជ្ឈមណ្ឌល Clapham
ក្រុងឡុង ប្រទេស អង់គ្លេស។ ក្រោយមកនឹងត្រូវបានដាក់លក់ដេញថ្លៃ ដើម្បីប្រមូលប្រាក់
សម្រាប់គាំទ្រដល់ក្រុមអង្គការនានា ដែលធ្វើសកម្មភាពជួយដល់យោធិនពិការ ពេលត្រឡប់
មកពីសមរភូមិ៕
ដោយ ៖ សូរីយ៉ា
ប្រភព Mirror