CamNews

កីឡា 

James Rodriguez គ្រោងនឹងវិលត្រលប់ចូលមកកាន់តួនាទីខ្លួនក្នុង Real Madrid វិញ ក្រោយពីទើបតែជាសះស្បើយ

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធកណ្ដាល​ Real Madrid ដែលទទួលរងរបួសកាលពីប្រកួតគ្នាជាមួយ​ Sevilla​ពេលនេះ ទទួលការអះអាងពីមិត្ដរួមក្រុមថា មានអាការៈប្រសើរឡើងវិញហើយ ​។  

James Rodriguez ដែលទទួលរងរបួសជើងយ៉ាងធ្ងន់ធ្ងរកាលពីដើមខែកុម្ភៈ ខណៈដែលក្រុមជួបប្រកួតគ្នាជាមួយ Sevilla ពេលនេះពេលនេះ បានធូស្រាលច្រើនហើយ ហើយអាច​ធ្វើការ​ហ្វឹកហាត់ ជា​មួយ​ មិត្ដ​រូបក្រុមបានដែរ ។ 

James Rodriguez បានបាត់បង់ឱកាសចូលរួមប្រកួត ជាច្រើនលើកផងដែរ បន្ទាប់ពីបញ្ហានេះ​បានកើតឡើង ចំពោះកីឡាករ។ ហើយអវត្ដមាន កីឡាករម្នាក់នេះ Real Madrid ក៏មានស្ថានភាពយ៉ាងបយឺន ផងដែរ ជាពិសេស មួយប្រកួតចុងក្រោយ តែម្ដង​ដែលក្រុម ត្រូវទទួលរងការប៉ះទង្គិចទាំងផ្នែកខាងក្នុង និង ខាងក្រៅ ក្រោយពីចាញ់ក្រោមជើង Barcelona ត្រឹមពិន្ទុ ២-១ ។ 

ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះ ត្រូវបានក្រុម Real Madrid ផ្ទេរចេញពីក្រុម Monaco ក្នុងទឹកដីប្រទេស​បារាំង​កាលពីពាក់​កណ្ដាល​​ឆ្នាំ ២០១៤ ក្នុងតម្លៃខ្លួន ជិត ៨០ លានផោន ហើយកីឡាករចូលលេងឲ្យក្រុមក្នុងទឹកដី អេស្ប៉ាញនេះ បានចំនួន ២០ នឹងអាច​រកគ្រាប់បាល់បានដល់ទៅ ៨ គ្រាប់ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ App onefootball


Tags: Sport News Real Madrid James